ប្រកាសចូលកាន់តំណែងអនុប្រធានម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ខណៈអង្គភាពកំពុងពង្រឹងការងារ

0

បន្ទាយមានជ័យ៖
ខណៈប្រធាននិងមន្ត្រីអង្គភាព ពន្ធនាគារខេត្តបន្ទាយមានជ័យ បាននិងកំពុងពង្រឹងការងារការអប់រំកែប្រែ ស្តារនិតិសម្បទារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ
អនុប្រធានម្នាក់ត្រូវបានប្រកាសចូលកាន់តំណែងបន្ថែមដើម្បីបំពេញការងារនៅក្នុងអង្គភាពនេះ ។
ពិធីបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ខែមិថុនានៅនឹងទីតាំងពន្ធនាគារស្ថិតក្នុង ភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ សែម ស៊ីណង អគ្គនាយករង អគ្គនាយកដ្ឋានពន្ធនាគារ តំណាងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក
លោកលោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងអញ្ជើញជាកិត្តិយសលោកអនុប្រធានសាលាដំបូងខេត្ត ,លោកគង់ សំសារ៉េត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ,លោកឧត្តមសេនីយ៍ត្រីនូ ជីវ័ន្ត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត ។
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានស្វាគមន៍និងធ្វើរបាយការណ៍ថា ៖ ទីតាំងពន្ធនាគារដែលមានផ្ទៃដីជាង៤ហិចតា តែដីប្រើការបានជិត២ហិចតានេះនៅតំបន់ទំនាបជិតស្ទឹងសិរីសោភ័ណ ហើយតែងតែរងគ្រោះដោយទឹកជំនន់ ទាំងនៅតំបន់រដ្ឋបាលនិងតំបនឃុំឃាំង ។ អង្គភាពនេះ បម្រើការដោយមន្ត្រី១១៨នាក់/២១ នាក់ ។
លោកបានបន្តថា នាបច្ចុប្បន្នក្នុងពន្ធនាគារនេះមានអ្នកជាប់ឃុំជាក់ស្តែង១.៣៤នាក់/ស្រី១០៣នាក់ /អនិតិជន៩០នាក់ /ទណ្ឌិត៣៥១នាក់ ។ ក្នុង នោះពាក់នឹងករណីគ្រឿងញៀនច្រើនជាងគេ ។
ឯកឧត្ដម ឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានបន្តថា ៖ កន្លងមក បច្ចុប្បន្ននិងផែនការបន្ត អង្គភាពបានបន្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន មានការអប់រំកែប្រែ ស្តារនិតិសម្បទា ការបណ្តុះបណ្តាលវិជ្ជជីវៈ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ។ ក៏មានការងរាកសិកម្ម សិប្បកម្ម ការអភិវឌ្ឍន៍ ធនធានមនុស្សនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធការងារសុខាភិបាល ដែលប្រកបដោយការទទួលខុសត្រូវ។ប៉ុន្តែ អង្គភាពប្រឈមនឹងខ្វះគ្រូបង្គោល មន្ត្រីមានតិច ខ្វះថវិកាបណ្តុះបណ្តះុបណ្តាល ខ្វះអគារឃុំឃាំងដែលកំពុងឃុំឃាំងលើស ដែលពិបាកដល់ការគ្រប់គ្រងនិងទណ្ឌិតភាគច្រើនគឺបទល្មើសគ្រឿងញៀន ។
ក្នុងសេចក្ដីប្រកាសសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានតែងតាំងមុខតំណែងលោកវរអគ្គនុរក្សថ្នាក់លេខ២ ព្រឿង រ៉េត ពីប្រធានការិយាល័យ រដ្ឋបាលសរុប ឡើងជាអនុប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ។
លោកព្រឿង រ៉េត បានឡើងថ្លែងអំណរគុណនិងប្តេជ្គាចិត្តថានឹងខិតខំបំពេញការងារអោយបានលទ្ធផល មានប្រសិទ្ធភាពនិង ប្រកបដោយការទទួលខុសត្រូវ ។

លោកគឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ សូមចូលរួមជា១ថ្នាក់លើដែលបានផ្សារភ្ជាប់ផ្ទាល់រវាងថ្នាក់ដឹកនាំជាមួយមន្ត្រីនៅអង្គភាពថ្នាក់ក្រោម និងលើកទឹកចិត្តអោយខិតខំបន្តអនុវត្តការងារអោយបានជោគជ័យថ្មីៗបន្ថែម ។
ឯកឧត្ដម ឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ សែម ស៊ីណង អគ្គនាយករង អគ្គនាយកដ្ឋានពន្ធនាគារ មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់ប្រព័ន្ធគ្រង់ពន្ធនាគារដើម្បីធ្វើអោយប្រសើរឡើងនូវយុត្តិធម៍។
ឯកឧត្ដម បានណែនាំនូវវិធានការមួយចំនួនដល់អនុប្រធានថ្មីរូបនេះ ក៏ដូចមន្ត្រីពន្ធនាគារនុរក្សទាំងអស់ សំដៅឆ្លើយតបនូវការផ្តល់ទំនុកចិត្តនិងការលើកទឹកចិត្តពីថ្នាក់លើ ក៏ដូចជាការខិតខំប្រឹងប្រែងអនុវត្ការងារប្រកបដោយការទទួលខុសត្រូវ ។ក្នុងនោះត្រូវគោរពច្បាប់ស្តីពន្ធនាគារ គោរពក្រមសីលធម័មន្ត្រីរាជការ កងកម្លាំង សាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ៕ដោយ៖ ឃិន គន្ធា