លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលការសាងសង់អគាររដ្ឋបាល ក្រុងកោះរ៉ុង .អាគារផ្នែកប្រតិបត្តិការសឹករងកោះរ៉ុង .និងមណ្ឌលសុខាភិបាលកោះរ៉ុង

0

ខេត្តព្រះសីហនុ៖គិតត្រឹម ថ្ងៃ០៤ ខែ កក្កដា ឆ្នាំ ២០២១នេះដំណើរការសាងសងស់ អាគាររដ្ឋបាលក្រុងកោះរ៉ុង សម្រេច បាន ប្រមាណជាង ៧៥ភាគរយ .មណ្ឌលសុខភាពកោះរ៉ុងសម្រេចបានប្រមាណជាង ៩៩ភាគរយ និងអាគារផ្នែកប្រតិ បត្តិការសឹករងកោះរ៉ុងសម្រេចបានប្រមាណជាង ៧៥ ភាគរយផងដែរ នេះបើតាមរបាយការ បញ្ជាក់របស់រដ្ឋបាលក្រុងកោះរ៉ុង។
អាគារទាំងបី នេះស្ថិតនៅក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ គឺជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក្នុងឱកាស លោកដឹងនាំ មន្ត្រីជំនាញ ពាក់ព័ន្ធចុះពិនិត្យមើលការសាងសង់អគាររដ្ឋបាលក្រុងកោះរ៉ុង. អាគារផ្នែកប្រតិបត្តិការសឹករងកោះរ៉ុង និង មណ្ឌលសុខាភិបាលកោះរ៉ុងនាព្រឹក ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២១ បានមានប្រសាសន៏ថាការសាងសង់អគារ ទាំងអស់នេះ ដើម្បីមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើក្រុងកោះរ៉ុង បានទទួល សេវា រដ្ឋបាលក្រុង សេវាសុខភាពទាន់ពេលវេលា ព្រមទាំងមានកន្លែងផ្នែកសឹករងក្រុងកោះរ៉ុង ក្នុងការហ្វឹកហាត់ដល់ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះ ទីបញ្ជាការផ្នែកប្រតិបត្តិការសឹករងកោះរ៉ុងផងដែរ ។
ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលនៃគណៈអិបាល ខេត្តព្រះសីហនុ ក៏បាន អញ្ជើញចុះទៅពិនិត្យ មើលទីតាំងដែលធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុងចាក់វ៉ាកសាំងដូសទី២។និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរូចហើយត្រូវបន្តចូលរួមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសស្ដាប់តាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ(៣កុំ.៣ការពារ)ដើម្បីពង្រឹងការទប់ស្កាត់និងការពារកុំអោយឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍របស់យើង៕នាគសមុទ្រ