ក្រុមការងារចាក់វ៉ាក់សាំងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក.មេបញ្ជាការយោធភូមិភាគទី៤ ដឹកនាំក្រុមការងារចាក់វ៉ាក់សាំងរបស់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០២១។
លោកវរសេនីយ៍ទោនូ វុទ្ធា នាយការិយាល័យទី១ បានអានសេចក្ដីសម្រេចស្តីពីការរៀបចំសមាសភាព ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៥៧ នាក់ មានចំនួន២ក្រុម ដែលត្រូវទទួលខុសត្រូវ បំពេញភារកិច្ចនៅឃុំចំនួន២ គឺឃុំត្រពាំងធំ និងឃុំមានជ័យ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប
ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារចាក់ វ៉ាក់សាំងបង្កាការពារមេរោគកូវិដ១៩នេះ ឧត្ដមសេនីយ៍ទោសោម ស៊ុន បានប្រគល់ភារកិច្ច សំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
ទី១/ ក្រុមការងារទាំងអស់ត្រូវគោរពអនុវត្តន៍ឲ្យ បានតាមបទបញ្ជារបស់ថ្នាក់លើ និងត្រូវមានឆន្ទៈ ស្មោះ ត្រង់ដាច់ខាតក្នុងការបម្រើប្រជាជន ដោយឥត លក្ខខណ្ឌ ។
ទី២/ ត្រូវសហការឲ្យបានល្អជាមួយអាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេចភារកិច្ចដែលថ្នាក់លើ បានប្រគល់ ។
ទី ៣/ ត្រូវប្រុងប្រៀបគ្រប់គ្រាន់នូវសម្ភារៈ បច្ចេក ទេស ក្នុងការបម្រើឲ្យការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ ១៩ និងបណ្តាកិច្ចការធានាផ្សេងៗទៀតឲ្យ បាន ម៉ត់ចត់ ។
ទី៤/ ត្រូវប្រុងប្រយ័ត្នការពារខ្លួនជាប់ជានិច្ច ជៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងខ្លួនយើងនឹង ក្រុម ការងារយើង ដោយអនុវត្តន៍ឲ្យបានជាដាច់ខាត នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំនិង ៣ការពាររបស់សម្ដេចតេជោហ៊ុនសែន ។

ឧត្ដមឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ ជូនក្រុមការងារទាំង២ ក្រុម មាន អង្ករចំនួន២០០គីឡូក្រាម.មីចំនួន ១០កេស .ត្រីខ កំប៉ុងចំនួន១០យួរ ទឹកត្រីចំនួន២យួរ .ទឹកសុទ្ឋវីតាល់ចំនួន៨កេស បរិក្ខារ ពេទ្យ ការ ពារ មេរោគ កូវីដ ១៩ និងថវិកាមួយចំនួន ផង ដែរ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។
បន្ទាប់មកក្រុមការងារទាំងអស់បានធ្វើសំណាករកមេរោគកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័សនិងបាន ប្តេជ្ញាចិត្តដាច់ខាត គោរពយ៉ាងម៉ុងម៉ាត់តាមបទ បញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បី សម្រេចភារកិច្ចជោគជ័យជូនអង្គភាព ៕
ដោយ ប៊ុន រដ្ឋា