ស្ត្រីម្នាក់មានជំងឺលើសឈាម ស្ថិតក្នុងភាពធ្ងន់ធ្ងរត្រូវបានក្រុមការងារ GTVCដឹកតាម អូប័រពេទ្យល្បឿនលឿនមកកាន់មន្ទីរពេទ្យសង្រ្គោះទាន់ពេល

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២២ខែកក្កដា ឆ្នាំ ២០២១នេះ បានបញ្ចួនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿន ដឹកស្ត្រី ម្នាក់ នៅកោះរ៉ុង មានជំងឺលើសឈាម ស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរ ពីដែនដីក្រុងកោះរ៉ុង មកកាន់ មន្ទីរ ពេទ្យ បង្អែកខេត្តព្រះសីហនុដើម្បីជួយសង្គ្រោះបន្ទាន់។
. លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា ស្រ្តីអ្នកជំងឺ មានឈ្មោះ ចាន់ ធី អាយុ ៥៣ឆ្នាំ រស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្រុមគ្រូពេទ្យបង្អែកខេត្តព្រះសីហនុបានឲ្យ ដឹងថា ស្ត្រីដែលរងគ្រោះស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ បើសិន ជាមកមន្ទីរពេទ្យមិនទាន់ពេលវេលាទេនោះ អ្នកជំងឺអាចគ្រោះថ្នាក់ដល់ អាយុជីវិត ។បច្ចុប្បន្ន ស្ថានភាព ស្រី្តរង គ្រោះ បានធូរស្រាលបន្តិចហើយ ។
គួរបញ្ជាក់ផងដែរថាទឹកដីក្រុងកោះរ៉ុងគឺ ជាដែនដីកោះស្ថិតកណ្តាលលំហរសមុទ្រ មានចង្ងាយ ប្រមាណ ជាង៣០គីឡូមែត្រ ពីដែលដីគោក ក្រុងព្រះសីហនុ ។បើធ្វើដំណើរតាមទូកធម្មតាត្រូវចំណាយពេល យ៉ាងតិច ២ម៉ោងកន្លះទៅ៣ម៉ោងទើបដល់ ប៉ុន្តែរបើធ្វើដំណើរតាម អូរប័រល្បឿនលឿន គឺរយៈពេល តែ៣០ទៅ៤០នាទី ប៉ុណ្ណោះនិងដល់ដីគោកក្រុងព្រះសីហនុហើយ។ សរុបសេចក្តីមកប្រជាពលរដ្ឋ រស់នៅតំបន់កោះរ៉ុងដែលជួប គ្រោះ ថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ ដែលត្រូវការជួយសង្រ្គោះបន្ទាន់ សុទ្ធសឹង ត្រូវបាន ក្រុមការងារ សង្គ្រោះGTVC លោក ឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់រអូប័រពេទ្យល្បឿនលឿន ដឹកជញ្ជូនមកកាន់មន្ទីរពេទ្យជួយសង្រ្គោះទាន់ពេល វេលា ដោយមិនគិត ថ្លៃ និងមានអ្នកជំងឺខ្លះមានជីវភាពក្រីក្រ ត្រូវបាន លោកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ថវិកា សំរាប់ទុកប្រើប្រាស់ក្នុងពេលសម្រាកព្យាបាល និងរ៉ាប់រងថ្លៃព្យាបាល បន្ថែមទៀត៕នាគសមុទ្រ