ឯកឧត្ដម អ៊ុន ចាន់ដា ផ្ដល់អំណោយជូនក្រុមគ្រូពេទ្យ​កងយោធពលខេមរភូមិន្ទ​ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅស្រុកជើងព្រៃ និងស្រុកបាធាយ

កំពង់ចាម​:​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នាព្រឹក​ថ្ងៃទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២​នេះ​ បាននាំយកអំណោយ របស់រដ្ឋបាលខេត្ត ផ្ដល់ជូនក្រុមគ្រូពេទ្យ​កងយោធពលខេមរភូមិន្ទ​នៃយោធភូមិភាគ២ និងក្រុមគ្រូពេទ្យកងវិស្វកម្មក្រសួងការពារជាតិ ដែលកំពុងបំពេញបេសកកម្ម ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ។

គួរ​បញ្ជាក់​ថា​ អំណោយដែលឯកឧត្ដមអភិបាលខេត្ត ចែកជូនក្រុមគ្រូពេទ្យទាំង ២ស្រុក ខាងលើ ក្នុងមួយស្រុកទទួលបាន ៖ អង្ករ ចំនួន ២០០គីឡូក្រាម ម៉ាស់ ១០.០០០ម៉ាស់ មី ២០កេស អាល់កុល ៣កាន ជែលលាងដៃ ៥កេស និងទឹកសុទ្ធ ចំនួន ២០​កេសផងដែរ​ ៕