អាជ្ញា អាជ្ញាធរ ស្រុកកងមាស ខេត្តកំពង់ចាម ចុះបង្ក្រាប បទល្មើសនេសាទ នៅក្នុងរដូវបិទការនេសាទ ដើម្បីរក្សាធនធានជលផល!

ខេត្តកំពង់ចាម ៖ កម្លាំងអាជ្ញា ធរមានសមត្ថកិច្ចស្រុកកងមាស ខេត្តកំពង់ចាម ចុះបង្ក្រាបបទ ល្មើសនេសាទខុសច្បាប់ នៅលើដងទន្លេមេគង្គត្រង់ចំណុចចុងកោះតូច ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី២៦កក្កដាឆ្នាំ២០២១នេះ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ មន្ត្រីការិយាល័យ នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច បានសហការជាមួយ កម្លាំងអធិការដ្ឋានស្រុកកងមាស កម្លាំងកងរាជអាវុធហត្ថស្រុក រួមជាមួយអាជ្ញាធរស្រុកកងមាស ដឹកនាំដោយលោក ភោគ សាវុធ អភិបាលស្រុកកងមាស បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅលើដងទន្លេមេគង្គ ចំណុចចុងកោះតូច ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។

អភិបាលស្រុកកងមាស លោក ភោគ សាវុធ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្រ្កាបបទល្មើសនេសាទមេះ អាជ្ញាធរមានសមត្ថកិច្ច ដកហីតបានឧប ករណ៍លូរ៉ាវ ៥មាត់ របាំងព្រួលប្រវែង ២០០ម៉ែត្រ និងបង្គោលចំនួន ១០០ដើម ។ លោកបានបន្តថា ចំពោះវត្ថុតាង ឧបករណ៍បទល្មើសខាងលើ សមត្ថកិច្ចបានដុតបំផ្លាញចោល នៅមាត់ទឹកនៃដងទន្លេមេគង្គ ស្ថិតនៅទីតាំងបង្ក្រាបខាងលើ។ រីឯការដុតកម្ទេចឧបករណ៍នេសាទល្មើសច្បាប់នេះ ធ្វើឡើងដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម លោក សាន សុភ: ផងនោះដែរ ៕ ដោយ : ឡុង សំបូរ