ក្មេងស្រីជំទង់លង់ទឹកអូរស្តារ ស្លាប់នៅឃុំអូរប្រាសាទ

0

បន្ទាយមានជ័យ៖ ក្មេងស្រីជំទង់ម្នាក់ ត្រូវបានគេឃើញស្លាប់នៅក្នុងទឹកអូរស្តារថ្មីជ្រៅ ស្ថិតនៅខាងជើងភូមិកាលពីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១។
គ្រួសារជនរងគ្រោះប្រាប់ថា៖ ក្មេងស្រីជំទង់រងគ្រោះឈ្មោះចាន់ ផល្លី អាយុ១៥ឆ្នាំ នៅភូមិគោកធ្នង់កណ្តាល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ បានលង់ទឹកអូរស្លាប់ ។
លោកវរសេនីយ៍ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានអោយដឹងថា៖ មូលហេតុដោយសារជនរងគ្រោះបានទៅមើល ហើយធ្លាក់ចូលទឹកអូរដែលទេីបនឹងស្តារថ្មីជ្រៅ ស្ថិតនៅខាងជើងភូមិចំងាយ.១.០០០ម៉ែត្រ ៕ដោយ៖ ឃិន គន្ធា