មន្រ្តីយោធាទ័ពអាកាសព្រលានយន្តហោះកងកេងខេត្តព្រះសីហនុម្នាក់ ត្រូវសមត្ថកិច្ចប៉ូលិសក្រុងភ្នំ ពេញចាប់ខ្លូនពាក់ព័ន្ធជំពាក់លុយ លោក ឧកញ៉ាម្នាក់ជិត ១លានដុល្លា

ខេត្តព្រះសីហនុ៖ លោក អេង អូន ដែលគេស្គាល់ថា មន្រ្តីយោធាទ័ពអាកាសព្រលានយន្តហោះ កងកេងខេត្ត ព្រះសីហនុ នាព្រឹក ថ្ងៃទី២៦ខែ កក្កដា ឆ្នាំ ២០២១នេះ ត្រូវបានសមត្ថកិច្ច ប៉ូលិស ក្រុងភ្នំពេញចាប់ខ្លូននៅមុខ សាលាដំបូង រាជធានីភ្នំពេញតាមបណ្តឹង របស់លោកឧកញ៉ា ប្រាក់ ប្រាកដ រឿងជំពាក់លុយជិត ១លានដុល្លា។
ជំវិញករណីនេះ បើតាម សមត្ថកិច្ចប៉ូលិស ក្រុងភ្នំពេញបានឲ្យដឹងថា លោក អេង អូន ខាងលើនេះ ត្រូបាន លោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាបញ្ជាឲ្យចូលខ្លូន លេខ ១៩២ ចុះថ្ងៃ ទី១៥ ខែ កក្កដា ឆ្នាំ ២០២១ ដើម្បីសាកសួរ លើបណ្តឹង ព្រហ្មទណ្ឌពីបទឆបោក និងរំលោភ លើសេចក្តីទំនុកចិត្ត ពីសំណាក់ លោក ប្រាក់ ប្រាកដ ។ ប៉ុន្តែរ ឈ្មោះ អេង អូនខាងលើនេះ ដោយសារតែ ព្យាយាម គេច វេស មិនចូលខ្លូនតាម ដីកាទើប មានការចាប់ខ្លូនបែបនេះ។
ពាក់ព័ន្ធសំណុំរឿង នេះ លោក ប្រាក់ ប្រាកដ បានបញ្ជាក់ថាកាលពីអំឡុងឆ្នាំ២០២០ឈ្មោះ អេង អូន បានយករថយន្តមួយគ្រឿងម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AB-7513 មកដាក់ បញ្ចាំ ខ្ញុំចំនួន ៦០,០០០$(ប្រាំមួយម៉ឺនដុល្លារអាមេរិក)កំណត់រយះពេល០១ខែបង្វិលប្រាក់សងខ្ញុំវិញបើមិនសងតាមការកំណត់ទេ រថយន្តនេះជាកម្មសិទ្ធិរបស់ខ្ញុំតែម្តង ។ ក្រោយពីដាក់បញ្ចាំហើយឈ្មោះ អេង អូន បានជិះរថយន្តខាង លើ ដើម្បីចុះពិនិត្យមើលដីធ្លី ស្រាប់តែសមត្ថកិច្ចខេត្តព្រះសីហនុ បានធ្វើការឃាត់រថយន្តនោះដោយប្រាប់ថាពាក់ ស្លាកលេខក្លែងក្លាយ ។ បន្ទាប់មកខ្ញុំបានទំនាក់ទំនងទៅឈ្មោះ អេង អូន មកដោះស្រាយគ្នា ។ លុះដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឈ្មោះ អេង អូន បានមកធ្វើកិច្ចសន្យាបញ្ចាំរថយន្តជាមួយខ្ញុំបាទ ទើបដឹងថារថយន្តនេះជា របស់ឈ្មោះ ហាស់ សុបិន្ត ពាក់ស្លាកលេខរដ្ឋ54 2-0999 ជាកម្មសិទ្ធិរបស់សាលាខេត្តព្រៃវែង រហូតដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ឈ្មោះ អេង អូន បានមកលួងលោមខ្ញុំបាទជាមានប្រាក់ចំនួន៣០,០០០$(បីម៉ឺនដុល្លារអាមេរិក) សុំលោះយករថយន្តត្រឡប់ទៅវិញ ដោយមានការយោគយល់ និងរាប់អានគ្នាច្រើនឆ្នាំមកហើយ ខ្ញុំក៏សុខចិត្ត ប្រគល់រថយន្តឲ្យទៅវិញ ដោយមិនបានគិតការប្រាក់អ្វីនោះទេ ប៉ុន្តែរហូតមកដល់ពេលនេះឈ្មោះ អេង អូនមិន បានបង្វិលប្រាក់នៅសល់ថ្លៃបញ្ចាំរថយន្តមកឲ្យខ្ញុំឡើយដោយមានចេតនាគេចវេសរហូតដល់សព្វថ្ងៃ ។ ដោយឡែកនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ឈ្មោះ អេង អូនក៏បានមកជួបខ្ញុំបាទនៅចំណុចហាង កាហ្វេប្រោន ទល់មុខផ្សារអេដេនសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យជួយទិញដីមួយកន្លែងទំហំ ១៣ម៉ែត្រ x៥៣ម៉ែត្រ ស្ថិតនៅខេត្តកំពត ក្នុងតម្លៃ ៣៩០,០០០$ (សាមសិបប្រាំបួនម៉ឺនដុល្លារអាមេរិក)ក្រោយពី ប្រគល់ប្រាក់គ្រប់ចំនួនរួចហើយខ្ញុំបាទបានទៅពិនិត្យមើលដីឃើញថាមានតែទំហំ១០ម៉ែត្រx៥៣ម៉ែត្រតែប៉ុណ្ណោះ ហើយឈ្មោះ អេង អូនសន្យាថានឹងបង្វិលប្រាក់មកសងខ្ញុំវិញគ្រប់ចំនួនតែមិនបានសងឡើយរហូតដល់ពេលនេះ ។ លុះដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ឈ្មោះ អេង អូន បានមកប្រាប់ខ្ញុំថាលុយទាំងអស់គឺនៅឈ្មោះ ហាស់ សុបិន្ត ហើយបញ្ហារនេះ រូបគេបាន ទៅដាក់ពាក្យបណ្តឹងទប់ស្កាត់ដីមួយកន្លែងទំហំ ១៩០៦ ម៉ែត្រការ៉េ នៅខេត្ត កែប ដើម្បីឲ្យឈ្មោះ ហាស់ សុបិន្ត ចេញមុខមកដោះស្រាយ ដោយនៅក្នុងពាក្យបណ្តឹងទប់ស្កាត់នោះគឺមានរូបខ្ញុំ
(ប្រាក់ ប្រាដ) និងឈ្មោះ អេង អូន ប៉ុន្តែក្រោយពីដាក់ពាក្យបណ្តឹងទប់ស្កាត់ហើយបែរជាឈ្មោះ អេងអូន ទៅលួច ដក ពាក្យ បណ្តឹងវិញដោយមិនឲ្យខ្ញុំបាទដឹងឡើយ ។ ហើយអ្វីដែលគួរកត់សម្គាល់ ងដែរនោះគឺចំពោះលិខិត ទិញលក់ដីខាងលើនេះមុនពេលលក់មកឲ្យខ្ញុំគឺបានបង្ហាញលិខិតផ្ទេរសិទ្ធិកាន់កាប់រវាងឈ្មោះ ហាស់ សុបិន្ត និងឈ្មោះ អេង អូន គឺចុះកាលបរិច្ឆេទថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០ ដោយមិនទាន់ប្រថាប់ត្រាមេឃុំ នៅឡើយ ទេ តែដល់ពេលមានរឿងរ៉ាវបែរជាលិខិតនោះចុះថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ ប្រថាប់ត្រាដោយមេឃុំ ហៃ សេង តែបើយើងពិនិត្យមើលឲ្យច្បាស់លាស់ឃើញថាស្នាមមេដៃអ្នកលក់និងអ្នកទិញរួម និងសាក្សីឃើញថាមានទម្រង់ ដូចបេះបិត ដូច្នេះលិខិតនេះមាការសង្ស័យថាជាលិខិតក្លែង ។
ក្រៅពីករណីខាងលើនេះ គឺនៅមានករណីផ្សេងទៀត ដែលឈ្មោះ អេង អូន បានប្រើល្បិចកលទុច្ចរិត ដើម្បីឆបោកប្រាក់របស់ខ្ញុំរួមមានដូចជា ៖១.កាលពីអំឡុងខែកុម្ភះ ឆ្នាំ២០២១ ឈ្មោះ អេង អូន បានមកបញ្ចុះ បញ្ចូលរូបខ្ញុំ បាទឲ្យទិញដីពីប្រជាពលរដ្ឋទំហំ ៣០ហិកតា ស្ថិតនៅភូមិវាលតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ខេត្តព្រះសីហនុ ក្នុងតម្លៃ១ហិកតា ១០,០០០$ (មួយម៉ឺនដុល្លារអាមេរិក) សរុបជាទឹកប្រាក់ចំនួន ៣០០,០០០$ (សាមសិបម៉ឺន ដុល្លារអាមេរិក) ហើយប្រាក់នេះគឺខ្ញុំបាទបានប្រគល់គ្រប់ចំនួននៅហាងកាហ្វេប្រោន ទល់មុខផ្សារ អេជេន សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅឲ្យឈ្មោះ អេងអូនប៉ុន្តែរហូតមកដល់ពេលនេះឈ្មោះ អេងអូនមិនបានរត់ការផ្ទេរសិទ្ធិដីទំហំ៣០ហិកតាខាងលើមកឲ្យរូបខ្ញុំបាទឡើយហើយខ្ញុំបានធ្វើការស្រាវជ្រាវរកឃើញមានលិខិតមួយសន្លឹកដែលឈ្មោះ អេង អូន បានទិញពីប្រជាពលរដ្ឋឈ្មោះ លូន ខឿន ភេទប្រុស អាយុ ៥៤ឆ្នាំ ស្នាក់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។
២.នៅអំឡុងឆ្នាំ២០២០ ឈ្មោះ អេង អូន បានប្រើល្បិចឆបោកប្រាក់របស់ខ្ញុំបាទ ដោយអះអាងថា រូប គាត់ មានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម រុករកអណ្តូងរ៉ែ និងការដ្ឋានវាយថ្ម ស្ថិតនៅតំបន់ភ្នំផ្លូវ ភូមិកោះផ្តៅឃុំកំពង់ត្រាច ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ហើយប្រាប់ថាក្រុមហ៊ុនគាត់មានគ្រឿងចក្រគ្រប់គ្រាន់ហើយ បើខ្ញុំចង់រកស៊ី ជាមួយឲ្យខ្ញុំបង់ប្រាក់ចំនួន២០០,០០០$(ម្ភៃម៉ឺនដុល្លារអាមេរិក)ដោយមានការជឿទុកចិត្តនិងរកស៊ីជាមួយគ្នាកន្លងមក ខ្ញុំក៏បាទកក៏យល់ព្រមប្រគល់ប្រាក់ចំនួន ២០០,០០០$ (ម្ភៃម៉ឺនដុល្លារអាមេរិក) នៅចំណុចហាងការហ្វេប្រោន ទល់មុខផ្សារអេដែន សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប៉ុន្តែក្រោយពីខ្ញុំបាទបានប្រគល់ប្រាក់ហើយ តែក្រោយមកឈ្មោះអេងអូនបែរជាមកប្រាប់ខ្ញុំថាខាងក្រសួងរ៉ែនិងថាមពលបានចេញលិខិតព្រមាននិងពិន័យប្រាក់សរុបចំនួន៨២១,២៧២,០០០រៀល(ប្រាំបីរយម្ភៃមួយលានពីរសែនប្រាំពីរម៉ឺនពីរពាន់រៀល)ពេលនោះហើយទើបខ្ញុំដឹងថាឈ្មោះ អេងអូន ពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវនោះទេ ជាហេតុធ្វើឲ្យរូបខ្ញុំបាទខាតបង់ប្រាក់យ៉ាងធ្ងន់ធ្ងរ ។
ជាចុងក្រោយ លោក ប្រាក់ ប្រាកដ បានបញ្ជាក់ យ៉ាងច្បាស់ថា លោក ដាក់ ពាក្យបណ្តឹង ឈ្មោះ អេង អូននាពេល នេះគឺក្នុងគោលបំណង់ ទាមទារប្រាក់ដើមចំនួន ៩២០,០០០ (កៅសិបពីរម៉ឺនដុល្លារអាមេរិក) និងទាមទារសំណងការខូចខាតចំនួន ៥០០,០០០s (ហាសិបម៉ឺនដុល្លារអាមេរិក) ។និងសូមឲ្យ ច្បាប់ផ្តន្ទាទោស ទៅលើឈ្មោះ អេង អូន និងឈ្មោះ ហាស់ សុបិន្ត ទៅតាមផ្លូវច្បាប់ ។
លោក អេង អូន ជាមួយនិងបញ្ហារខាងលើនេះ លោក ក៏បានបញ្ជាក់ ផងដែរថា ពិតជាមាន ការឃាត់ខ្លូន លោកពិតប្រាកដ មែន កាលព្រឹក ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១ ប៉ុន្តែរ លោក ត្រូវបាន ដោះលែង វិញ រយៈ ពេល ២ម៉ោងក្រោយក្នុង ដ៏ដែល ដោយពេលនេះ លោកបានមកដល់ ខេត្តព្រះសីហនុ ផ្ទះរបស់ លោក វិញ ហើយ៕នាគសមុទ្រ