ដុតកំទេចចោលសត្វជ្រូកចំនួន ៨ក្បាល ដែលនាំចូលតាមច្រករបៀងក្នុងភូមិសាស្រ្តស្រុកអូជ្រៅ គ្មានច្បាប់អនុញ្ញាតិ

បន្ទាយមានជ័យ៖សត្វជ្រូកចំនួន ៨ក្បាល ដែលឈ្មួញលួចនាំចូលតាមច្រករបៀងមកលក់នៅតាមភូមិតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ៍យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្តកិច្ចបង្ក្រាប ហើយដុតកំទេចចោលនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
ការឃាត់ចាប់នេះធ្វើឡើង ក្រោមការបញ្ជារដោយផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ាប្រតិភូរាជារដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាមកយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិអីពី ឯកឧត្តម កើត វណ្ណារ៉េត អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ក្រុមការងារបានរកឃើញជ្រូកសាច់ចាក់រួច (ជ្រូកបានសម្លាប់ស្រាប់) ចំនួន៨ក្បាលដែលនាំចូលតាមច្រករបៀងមកលក់នៅតាមភូមិតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ៍យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សមត្តកិច្ចប្រាប់ថា សត្វជ្រូកនេះ នាំចូលមកពីប្រទេសថៃឡង់ដ៍ សម្រាប់លក់ចែកចាយបន្តតាមភូមិក្បែព្រំដែនកម្ពុជា-ថៃ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តំណាងម្ចាស់សត្វឈ្មោះ វន្នី វន្ថា នៅស្រុកអូជ្រៅ។
ក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅដុតកំទេចចោលនៅភូមិខ្លាកូនថ្មី សង្កាត់កំពុងស្វាយ ។ដោយ៖ ឃិន គន្ធា