សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦លានរៀល ទៅប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ទោ ហយ ហាយ

បន្ទាយមានជ័យ៖ថវិការចំនួន៦លានរៀល សមាគមមិត្តនគរបាលជាតិកម្ពុជា ទៅប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ទោ ហយ ហាយបានទទួលមរណភាពកាលពីម្សិលមិញដោយរោគារពាធ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន តំណាងឲ្យលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកវរសេនីយ៍ឯកយី ប៊ុនរឿង នាយការិយាល័យ បុគ្គលិក និងលោក វរសេនីយ៍ទោសំ ប្រសិដ្ឋ អធិការរង នគរបាលក្រុងសិរីសោភ័ណនៅរសៀលថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១ បាននាំយកថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦លានរៀល ទៅប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ទោ ហយ ហាយ ។
បញ្ជាក់ថា៖ លោកអនុសេនីយ៍ទោ ហយ ហាយ បានទទួលមរណភាពនៅវេលាម៉ោង០៦ល្ងាចថ្ងៃទី៣៦ខែកក្កដាឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មនាយុ ៥៥ឆ្នាំ សពត្រូវបានប្រារព្ធធ្វើបុណ្យតាមប្រពៃណី នៅហេដ្ឋាននៃសព ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ដោយ៖ឃិន គន្ធា