បញ្ជូនមេខ្សល់ចំនួន២នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់

ខេត្តបន្ទាយមានជ័យ៖មេខ្សល់២នាក់ដែលលួចនាំមនុស្សឆ្លងដែនទៅប្រទេសថៃ
ដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលជំ នាញប្រឆាំងការជួញដូរមនុស្សនិងការពរអនីតិជនចាប់ឃាត់ខ្លួនក្នុងនោះបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២១ ។
លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាមេខ្យល់ទាំង២នាក់ មានឈ្មោះ ១ឡូញ លេម ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២ឈ្មោះ សែន សំនាងហៅកែ ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។មេខ្យល់ទាំង២នាក់នេះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួនពីបទនាំមនុស្សឆ្លងដែនដោយ មិនស្របច្បាប់ នៅចំណុចមាត់អូរព្រំដែនម្តុំកាស៊ីណូ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រួចប្រគល់ឲ្យនគរបាលជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត តាមនិតិវិធីច្បាប់។
បើតាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបញ្ជាក់ថាមេខ្យល់ទាំង២នាក់នេះ ជាមុខសញ្ញាយ៉ាងសកម្មក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់។
មេខ្យល់ទាំង២នាក់បានសារភាពថាពេលចាប់ខ្លួន ពួកគេទាំង២នាក់ មានឈ្មោះខា លក់ដូរនៅផ្សាររុងគ្លឿ បានឆាតតាមទូរស័ព្ទឲ្យជួយឃ្លាំចាំមើលផ្លូវសមត្ថកិច្ច ព្រោះគាត់ចង់នាំកូនរបស់គាត់៣នាក់ ស្រី២នាក់ ឲ្យឆ្លងដែនមកខ្មែរវិញ បើបានសម្រេចឈ្មោះខានោះ បានសន្យាឲ្យថ្លៃមើលផ្លូវម្នាក់២០០បាតទៅ៣០០បាត ។ប៉ុន្តែដោយខាងសមត្ថកិច្ច ថៃចាំឃ្លាំមើលឈ្មោះខាពេក ឈ្មោះខានោះមិនហ៊ាន ក៏នាំកូនគាត់ទាំង៣នាក់ទៅផ្សាររុងគ្លឿវិញ ហើយពួកគេក៏នាំគ្នាត្រឡប់មកដីខ្មែរវិញ បានប្រមែល១០ម៉ែត្រពីមាត់អូរព្រំដែនត្រូវនគរបាលចាប់ខ្លួនតែម្តង។
ក្រោយពីបានសារភាពហើយមេខ្យល់ទាំង២នាក់ត្រូវបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ដោយ៖ឃិន គន្ធា