កុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោមវ័យ១៨ឆ្នាំ នៅរាជធានី-ខេត្ត ៤ក្នុងប្រទេស នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រោមការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

កុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោមវ័យ១៨ឆ្នាំ នៅរាជធានី-ខេត្ត ៤ក្នុងប្រទេស នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រោមការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងសុខាភិបាល បានប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ នឹងត្រូវធ្វើឡើងនៅរាជធានី-ខេត្តចំនួន ៤ នៅក្នុងប្រទេស គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។