គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលរឹបអូសបានពីក្រុមឧក្រិដ្ឋជន នៅក្រោយការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច ត្រូវបានបានដុតកម្ទេចចោលនៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ការប្រារព្ធពិធីដុតកម្ទេចចោលគ្រឿងញៀនមានទម្ងន់ជាង ១៣៤គីឡូក្រាមនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅខេត្តត្បូងឃ្មុំ។ រីឯគ្រឿងញៀនដែលត្រូវដុតកម្ទេចចោលនាពេលនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដែលបានធ្វើការបង្ក្រាប និងរឹបអូសបានពីក្រុមឧក្រិដ្ឋជន នៅក្នុងខេត្តចំនួន ៨ក្នុងប្រទេស គឺខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅរយះកាល ១ឆ្នាំកន្លងមកនេះ។