ក្រុមការងារសង្គ្រោះអូប័រពេទ្យល្បឿនលឿនរបស់ក្រុមហ៊ុនGTVCចេញដំណើរទាំង ភ្លៀងដឹកស្រ្តីមានផ្ទៃពោះមកកាន់មន្ទីរពេទ្យ

ខេត្តព្រះសីហនុ៖ ក្រុមការងារសង្គ្រោះក្រុមហ៊ុន GTVCរបស់ លោក ឧកញ្ញ៉ា ទៀ វិចិត្រ នារសៀល ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២១នេះបានប្រើប្រាស់ អូប័រពេទ្យ ល្បឿនលឿន ទៅទទួលយកស្រ្តីមានផ្ទៃពោះម្នាក់ វិលមុខរអិល ដួល នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនយកមកជួយ សង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្របពេលដែលសមុទ្រមានភ្លៀង ខ្យល់ និងរលកខ្លាំង។
លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សែត ចន្ថា ភេទស្រី អាយុ២៥ឆ្នាំជា ប្រជាពលរដ្ឋ រស់នៅនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដោយបានរងគ្រោះ វិលមុខ រអិលដួលបណ្តាលឲ្យសន្លប់ ត្រូវការជួយសង្រ្គោះបន្ទាន់ ដូចនេះ ក្រុមការងារ សង្គ្រោះរបស់ លោក បានចេញ ដំណើរភ្លាមៗដឹកបញ្ជូនគាត់មកកាន់មន្ទីរទេព្យបើ ទោះបីមានភ្លៀងខ្លាំង មានខ្យល់កន្រ្ទាក់ កម្ពស់រលកធំៗ ក៏ដោយការជួយសង្គ្រោះជីវិតមនុស្សគឺត្រូវតែធ្វើឲ្យលឿនបំផុត។ស្រ្តីរងគ្រោះត្រូវបានដឹកតាមអូប័រពេទ្យល្បឿនលឿនមកដល់ដីគោកក្រុងព្រះសីហនុ ហើយដឹកបន្តតាមរថយន្តសង្គ្រោះក្រុមហ៊ុនGTVC របស់លោកឧកញ៉ាផ្ទាល់ យកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុនៅល្ងាចថ្ងៃដដែល។ឥឡូវប្អូនស្រីបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយសុវត្ថិភាពហើយ។
លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងបន្ថែមថា បច្ចុប្បន្នដើម្បីងាយស្រួលក្នុងការជួយ សង្គ្រោះ ពលរដ្ឋដែល ត្រូវការសង្គ្រោះបន្ទាន់ក្រៅពីអូប័រពេទ្យល្បឿនលឿនលោកឧកញ៉ាក៏បានទិញរថយន្តសង្គ្រោះថ្មីនិងទំនើបសេរីឆ្នាំ២០២១ មួយគ្រឿងទៀត មកបម្រើការងារជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ៕នាគសមុទ្រ