ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យសុំណូមពរអោយពលរដ្ឋមកទទួលការចាក់វាក់សាំងការពារជម្ងឺកូវីត១៩គ្រប់ៗគ្នា

បន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី សុំណូមពរអោយពលរដ្ឋមកទទួលការចាក់វាក់សាំងការពារជម្ងឺកូវីត១៩គ្រប់ៗគ្នាថ្លែងដូចឆ្នេះ ក្នុងពេលចុះពិនិត្យមើលដំណើរការចាក់វ៉ាកសាំងជូនដល់ពុកម៉ែបងប្អូនទាំង០៦ឃុំ ទូទាំងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលចាប់ផ្ដើមនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១រហូតអស់ស្តុប។

សូមបញ្ជាក់ថា៖ ស្រុកភ្នំស្រុក បានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ព្រះសង្ឃចាប់ពីថ្ងៃទី២៤ ខែកក្កដា ឃើញមានវត្តមានបងប្អូនរាប់រយពាន់នាក់អញ្ជើញមកចូលរួមចាក់ដោយស្មគ្រ័ចិត្ត សម្រាប់ស្រុកភ្នំស្រុកមានវ៉ាក់សាំងផ្តល់ជូនប្រមាណ ២៩ ០០០ដូស ស្មើនឹង២៩ ០០០នាក់ ចាក់ស្រោចទាំង៦ឃុំទូទាំងស្រុក លើ៦ទីតាំងតាមបណ្តាឃុំ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។ដោយ៖ ឃិន គន្ធា