ពលរដ្ឋ២គ្រួសាររស់នៅឃុំខុនរ៉ង ស្រុកបរិបូណ៌ ដែលកំពុងជួបការខ្វះខាត ក្នុងជីវភាព ទទួលបានអំណោយពីតំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ដោយមើលឃើញពីការលំបាករបស់ពលរដ្ឋក្រីក្រ២គ្រួសារ តាមរយៈបណ្ដាញព័ត៌មានព័ត៌មាន fresh news តំណាងអយ្យការ សាលាដំបូងខេត្តកំពង់ឆ្នាំងបានផ្ដល់ជាអំណោយ ជូនដល់ប្រជាពលរដ្ឋពីរគ្រួសារ កំពុងជួ បការលំបាកក្នុងជីវភាព។ដែលពួកគាត់ទាំង២គ្រួសារមានទីលំនៅក្នុងភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំ ពង់ឆ្នាំង។ ដែល១គ្រួសារជាអតីតយុទ្ធជន និងកំពុងមានជំងឺប្រចាំកាយ ដើរមិនរួចរស់នៅជាមួយកូនស្រីតូចៗ២នា ក់។ នឹងមួយគ្រួសារទៀតជាគ្រួសារក្រីក្រដែលកំពុងជួបការខ្វះខាតក្នុងគ្រួសារពិតប្រាកដ។

អំណោយដែលបានផ្ដល់ជូនគ្រួសារក្រីក្រទាំងពីរគ្រួសារខាងលើនេះ ក្នុងមួយគ្រួសារទទួលបាន អង្ក២៥kg ត្រីខ ១០កំប៉ុង មី២កេសតូច ទឹកត្រីមួយឡាំងតូច ទឹកស៊ីអ៊ីវមួយឡាំងតូច និងថវិកាចំនួន១០ម៉ឺនរៀល។

តំណាងអយ្យការ សាលាដំបូងខេត្តកំពង់ឆ្នាំងបានបញ្ជា ក់ថា អំណោយបន្តិចបន្តួចនេះ គឺជាការរួមចំណែកជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីជួយដល់ពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅ។

ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋទាំងពីរគ្រួសាររួមនិងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណដ៏ធំធេងចំពោះការរួមចំណែករបស់តំណាងអយ្យការសាលាដំបូងខេត្តកំពង់ ឆ្នាំង ជួយដល់ពលរដ្ឋដែលកំពុងជួបការលំបាកខាងនេះ
ពួកគាត់សូមជូនពរដល់តំណាងអយ្យការ និងទាំងស្ថាប័នតុលាការទាំងអស់ សូមឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងសម្រេចបាននូវគ្រប់ភារកិច្ច៕