ជនជាតិថៃប្រុស ស្រី៤នាក់លួចចូលមកស្រុកខ្មែរសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើចត្តាឡីស័ករួចមកលួចជក់ថ្នាំញៀនបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ជនជាតិថៃប្រុស ស្រីចំនួន៤នាក់ បានលួចចូលមកស្រុកខ្មែរដោយខុសច្បាប់សមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើចត្តាឡីស័ករួចមកហើយស្រាប់តែនាំគ្នាលួចជក់ថ្នាំញៀនបន្តទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនលើកនេះបញ្ជូនទៅតុលាការ នៅល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។នគរបាលទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា៖ជនសង្ស័យជាជនជាតិថៃទាំង៤នាក់ ឈ្មោះ១អាសាណាក់ សាវេតហៅប៊យ ភេទប្រុសអាយុ៣៦ឆ្នាំ ស្រុកកំណើត ឃុំមឿង ស្រុកសាក់វ៉ាន់ ខេត្តស្រះកែវ ធ្លាប់ជាប់នៅមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់រយៈពេល៣ខែអ្នកជក់ ២ឈ្មោះ សុគផាកន សាខនផាន់ ភេទប្រុសអាយុ៣៥ឆ្នាំ ស្រុកកំណើតឃុំតាឡាត់ខ្វាន ស្រុកមឿង ខេត្តនុនថាក់បូរី ធ្លាប់ជាប់ពន្ធនាគារចំនួន២ដង រយៈពេល៧ឆ្នាំ នៅប្រទេសថៃ អ្នកជក់ ៣ឈ្មោះសាក់សិគ វិមុនហៅអម ភេទស្រីអាយុ២៩ឆ្នាំ ស្រុកកំណើត នៅឃុំអារញ្ញ ស្រុអារញ្ញ ខេ្តតស្រះកែវ ៤ឈ្មោះ អឡាថៃ ឆាមកាថូក ភេទស្រីអាយុ២៧ឆ្នាំ ស្រុកកំណើត ឃុំចរខេហ៊ីន ស្រុកខនបូរី ខេត្តនខនរាជសីម៉ា ជនសង្ស័យទាំង៤នាក់នេះ ស្នាក់នៅក្រុងប៉ោយប៉ែតសមត្ថកិច្ចដកហូតវត្ថុតាង មានម្សៅក្រាមសថ្លា ២កូនថង់,ថ្នាំគ្រាប់ពណ៌ក្រហមមានអក្ស រ WY លើគ្រាប់ថ្នាំតែម្ខាង ចំនួន៧គ្រាប់ ដែកលកេះ១,បំបង់ចូក១,ដបកែច្នៃសម្រាប់ជក់២និងទូរស័ព្ទដៃ៣គ្រឿង។នគរបាលបានបញ្ជាក់ថា៖ ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនតាំងពីថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២១ រួមទាំងបក្សពួកគេ២នាក់ផ្សេងទៀត ក្នុងនោះជនជនខ្មែរ១នាក់ឈ្មោះអែម ឡៅ និងថៃ១នាក់ ឈ្មោះ ខៈចនសាក់ សូវិតជិត រួមទាំងវត្ថុតាងម្សៅក្រាមសថ្លាចំនួន០៦កូនថង់និងថ្នាំញៀនគ្រាប់ពណ៌ក្រហមមានអក្សរ WY ចំនួន៤៨គ្រាប់ បញ្ជូនទៅសាលាដំបូងខេត្តរួចហើយ ។
ដោយឡែក ជនសង្ស័យ៤នាក់នេះ បានប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយ ឈ្មោះផាតសាមុន ភូវ៉ាស៊ុនសេងសាំង ភេទស្រីអាយុ២៩ឆ្នាំ ជាជនជាតិថៃ ដែលរកឃើញវិជ្ជមានកូវីដ ១៩ ត្រូវបានគ្រូពេទ្យឲ្យសម្រាកព្យា បាលនៅបន្ទប់មណ្ឌលសុខភាពប៉ោយប៉ែត ។ដូច្នេះអ្នកទាំង៤នាក់ តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយត្រូវបានក្រុមគ្រួពេទ្យបានចេញលិខិតឲ្យចេញពីមណ្ឌល ធ្វើចត្តាឡីស័ក នៅថ្ងៃទី ២៣ខែកក្កដា ឆ្នាំ២០២១ ។សមត្ថកិច្ចបានឃាត់ខ្លួននិងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ៖ឃិន គន្ធា