មេឃុំបត់បត់ត្រង់ស្រុកមង្គលបូរីនិងម្ចាស់ម៉ាស៊ីនច្រូតស្រូវធ្វើកិច្ចព្រមព្រៀងកំណត់តម្លៃច្រូតស្រូវ ,និងស្នើ១០០បាតក្នុង១ហិចតាដើម្បីវិភាគទានអភិវឌ្ឍន៍ឃុំ

បន្ទាយមានជ័យ៖លោកមេឃុំបត់ត្រង់ឭស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ បានធ្វើកិច្ចព្រមព្រៀងជាមួយម្ចាស់ម៉ាស៊ីនច្រូតស្រូវខ្លះនៅក្នុងឃុំ.១០០បាត/ ១ហិចតា ។
យោងលិខិតសរសេរដៃកិច្ចព្រមព្រៀងចុះថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២១ ដែលដែលសារព័ត័មានក៏ទទួលបានដែរនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២១ បានអោយដឹងថា ៖ យើងខ្ញុំជាម្ចាស់ម៉ាសុីនច្រូតនិងតំណាងម៉ាសុីនច្រូតស្រូវវាលនៅក្នុងឃុំបត់ត្រង់ មាន៖ ១/ឈ្មោះសរ ប៉ូលីន ភេទប្រុស ។២/ឈ្មោះម៉ាន់ ទី ភេទប្រុស ។៣/ ឈ្មោះបូ ផល ភេទប្រុស និង៤/ឈ្មោះ ព្រំ វុន ភេទប្រុស និងលោកសៃ ឡៅ មេឃុំបត់ត្រង់ បានព្រមព្រៀងច្រូតស្រូវអោយប្រជាពលរដ្ឋក្នុងឃុំនេះចំនួន២១០០បាតក្នុងហិចតានិងស្នើសុំ១០០បាត/ហិចតា ដើម្បីចូលរួមអភិវឌ្ឍន៍ឃុំ ។
ប្រសិនបើម្ចាស់ម៉ាស៊ីនច្រុតប្រព្រឹត្តខុសពីកិច្ចព្រមព្រៀង ត្រូវទទួលចុដត្រូវចំបោះអាជ្ញាធរឃុំ ។ក្រោយបែកធ្លាយលិខិតនេះ មានមតិចម្រុះលើកឡើង ដោយខ្លះថា មិនគួរលោកសៃ ឡៅ មេឃុំបត់ត្រង់ធ្វើអីប្លែ្ចម្លែកតែឯងដូច្នេះ ។ ខ្លះថា តម្លៃនេះ ដូចជាថោក បើធៀបនឹងការច្រូតស្រូវរដូវវស្សាកាលពីឆ្នាំ២០២០ ដែលបានពី២ ២០០ទៅ២ ៨០០បាត/ហិចតា ហើយតម្លៃប្រេង ពីមុនក៏ថោកជាងនេះ ។ តែខ្លះថា តម្លៃអីៗគួរតែឡើងចុះតាមទីផ្សារ ។ខ្លះថា តម្លៃនេះថ្លៃ ព្រោះ រដូវបង្កើនរដូវ/ស្រូវប្រាំងដើមរដូវវស្សានេអលក់បានតម្លៃតែ៧០០ទៅ៧៤០រៀល/គក្រ ។ គួរយកតែ ១៦០០ទៅ១៨០០បាត/ហិចតាបានហើយ ។ម្យ៉ាងរងផលប៉ះពាល់ដោយជម្ងឺកូវីដ១៩ ផង លំបាកិផ្សារផង ។ និងខ្លះថា ការព្រមព្រៀងថ្លៃច្រូតនេះ ទំនងជាលោកមេឃំមានខ្សែម៉ាស៊ីនច្រូតឬទទួលភាគលាភក្នុងនោះ ។ ហើយនៅបានស្នើសុំថ្លៃវិភាគទានអីពីក្រៅទៀត ។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ប្រាប់ថា៖ រដ្ឋបាលស្រុកបានស្តីបន្ទោស ហលយណែនាំអោយម្ចាស់ម៉ាស៊ីនច្រូតស្រូវនិងលោកមេឃុំបត់ត្រង់នោះ និរាសករណ៍ឬរំលាយលិខិតកិច្ចព្រមព្រផងនោះហើយ។
លោកបន្តថា ៖ ថ្លៃថ្នូរលក់ ដូរឬសេវានានាផ្នែកឯកជនគឺស្ថិតលើទីផ្សារ(ហាងឆេង) មិនអាចទៅកំនត់ថ្លៃក្នុងកិច្ចព្រមព្រៀងឬផែនការអីទេ ៕ដោយ៖ឃិន គន្ធា