រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២០១ ករណី បន្ថែមទៀត នៅថ្ងៃពុធ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១នេះ

រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២០១ ករណី បន្ថែមទៀត នៅថ្ងៃពុធ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១នេះ។ គិតត្រឹមម៉ោង៥ និង៣០នាទី ថ្ងៃនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤ពាន់ ៥៦៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤ពាន់ ២៤៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣១៦ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៧២៤ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣ពាន់ ៨៣៣ នាក់ និងស្លាប់ចំនួន ០៨នាក់។