ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ របស់ រាជរដ្ឋាភិបាល និងសេចក្តីសេចក្តីសម្រេច របស់រដ្ឋបាលខេត្តកំពង់ចាម

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្ត កំពង់ចាម នារសៀល ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ បាន ដឹកនាំ កិច្ច ប្រជុំ គណៈបញ្ជាការ ឯកភាពរ ដ្ឋ បាល ខេត្ត ដើម្បី ផ្សព្វផ្សាយ សារាចរ ណែនាំ របស់ រាជរដ្ឋាភិបាល លេខ ០៤ ស . រ ចុះ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ស្តីពី ការដាក់ចេញ នូវ យុទ្ធនា ការពង្រឹង វិធានការ ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លងរីក រាលដាលនៃ ជម្ងឺ កូ វីដ ១៩ និង សេចក្តី សេចក្តីសម្រេច របស់ រដ្ឋបាល ខេត្តកំពង់ចាម លេខ ២២៤/២១ ស . ស . រ ចុះ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១ ស្តីពី ការដាក់ចេញ នូវ យុទ្ធនា ការពង្រឹង វិធា ការប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រីក រាលដាលនៃ ជម្ងឺ កូ វីដ ១៩ ក្នុងភូមិ សាស្ត្រ ខេត្តកំពង់ចាម ។

នាឱកាស នោះ ឯកឧត្តម អភិបាលខេត្ត បាន មានប្រសាសន៍ថា រាជ រដ្ឋ ភិ បាល កម្ពុជា បានដាក់ ចេញ នូវ សារាចរ លេខ ០៤ ស . រ ចុះ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ដើម្បី ដាក់ចេញ នូវ យុទ្ធនា ការពង្រឹង វិធានការ ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រីករាលដាលនៃ ជម្ងឺ កូ វីដ ១៩ នៅ ទូទាំង ខេត្ត រយៈពេល ១៤ ថ្ងៃ គិត ចាប់ពី ម៉ោង២៣:៥៩ នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ដើម្បី ធានា ប្រសិទ្ធភាព នៃ ការអនុវត្ត វិធានការ ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជម្ងឺ កូ វីដ ១៩ ជាពិសេស ក្នុង បរិបទ ដែល កម្ពុជា កំពុង ប្រឈម នឹង ការមកដល់ នៃ រលក ទី ៣ នៃ ការឆ្លង រីក រាលដាល ទ្រង់ទ្រាយ ធំ នៃ ជម្ងឺ កូ វីដ ១៩ បណ្តាលមកពី មេរោគ បំប្លែង ខ្លួន ថ្មី ប្រភេទ ដែល តា (Delta) ។ ដូច្នេះ ដើម្បី ធានាបាន ប្រសិទ្ធភាព នៃ ការអនុវត្ត វិធាន ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជម្ងឺ នេះ នៅក្នុង ខេត្តកំពង់ចាម រដ្ឋបាលខេត្ត ក៏បាន ដាក់ចេញ នូវ សេចក្តីសម្រេច លេខ ២២៤/២១ ស . ស . រ ចុះ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១ ស្តីពី ការដាក់ចេញ នូវ យុទ្ធនា ការពង្រឹង វិធា ការប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រីក រាលដាលនៃ ជម្ងឺ កូ វីដ ១៩ ក្នុងភូមិ សាស្ត្រ ខេត្តកំពង់ចាម សំដៅ អនុវត្ត ព្រម គ្នា ក្នុង ការងារ ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជម្ងឺ បំប្លែង ខ្លួន ថ្មី ប្រភេទ ដែល តា (Delta) ផងដែរ ។
ស្ថិតក្នុង ឱកាស នោះ ឯកឧត្តម អ៊ុន ចាន់ ដា បានដាក់ ចេញ នូវ វិធានការ បន្ថែមចំនួន ៧ ចំណុច ដល់ គណៈបញ្ជាការ ឯកភាព រដ្ឋបាល ក្រុង – ស្រុក សម្រាប់ ការអនុវត្ត ព្រម ពេល គ្នា ដើម្បី បង្កើន ប្រសិទ្ធភាព នៃ យុទ្ធនា ការពង្រឹង វិធានការ ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជម្ងឺ កូ វីដ ១៩ ក្នុងនោះ មាន ៖
១- ក្រុង / ស្រុក ត្រូវ បន្ត ផ្សព្វផ្សាយ និង ដាក់ វិធានការ អនុវត្ត ដើម្បី ចែករំលែក ការទទួលខុសត្រូវ ដល់ អ្នកពាក់ព័ន្ធ ឱ្យ អនុវត្ត ព្រម គ្នា ។

២- ក្នុងពេលដែល អនុវត្ត សេចក្តីសម្រេច ការបិទ ខ្ទប់ ភូមិសាស្ត្រ តាម បណ្តា ខេត្ត ជាប់ ព្រំដែន រដ្ឋបាល ក្រុង / ស្រុក ត្រូវ បន្ត សហការ ជាមួយ អនុគណៈកម្មការ គ្រប់គ្រង ច្រកទ្វា ចេញចូល ប្រទេស និង ការធ្វើ ច ត្តា ឡី ស័ក ដើម្បី រៀបចំ ផ្ទេរ មណ្ឌល ច ត្តា ឡី ស័ក ពី សាលារៀន ទៅ ទីតាំង ដែល ទំនេរ ដើម្បី ប្រគល់ជូន សាលារៀន ជូន ក្រសួង អប់រំ យុវជន និង កីឡា សម្រាប់ ត្រៀម រៀបចំ បើក សាលារៀន ឡើងវិញ ។
៣- ត្រូវ ពង្រឹង វិធានការ ហាមឃាត់ នូវ រាល់ សកម្មភាព និង ទីកន្លែង ដែលមាន ហានិភ័យ ខ្ពស់ ក្នុងការ ឆ្លង រីក រាល នៃ ជម្ងឺ កូ វីដ -១៩ ក្នុង សហគមន៍ រួម នឹង ការអនុវត្ត កាតព្វកិច្ច ពាក់ ម៉ាស និង កាតព្វកិច្ច រក្សា គម្លាត សុវត្ថិភាព ក្នុងអំឡុងពេល នៃ ការ ឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ ក្នុង សហគមន៍ ។

៤- បន្ត ពង្រឹង ការត្រួតពិនិត្យ ការអនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក រួមបញ្ចូល នឹង ការអនុវត្ត កាតព្វកិច្ច រក្សា គម្លាត សុវត្ថិភាព ក្នុងអំឡុងពេល នៃ ការឆ្លង រាលដាល នៃ ជម្ងឺ កូ វីដ -១៩ ក្នុង សហគមន៍ ។

៥- ត្រូវ បន្ត តាមដាន និង ស្រាវជ្រាវ អ្នក ដែល ពាក់ព័ន្ធ នឹង ករណី វិជ្ជមាន កូ វីដ -១៩ ពិសេស លើ ករណី មេរោគ បំប្លែង ខ្លួន ថ្មី ប្រភេទ ដែល តា (Delta) នៅក្នុង មូលដ្ឋាន ដោយ ត្រូវ បិទ ខ្ទប់ ទីកន្លែង ទីតាំង ដែល រកឃើញ ករណី ភ្លាមៗ និង ចាត់វិធានការ បន្ទាន់ សំដៅ គ្រប់គ្រង អ្នក ដែល ពាក់ព័ន្ធ នឹង ករណី វិជ្ជមាន ដើម្បី គ្រប់គ្រង តំបន់ ផ្ទុះ ឆ្លង បាន ទាន់ពេលវេលា និង កាត់ផ្តាច់ កុំឱ្យ ឆ្លងទៅ តំបន់ ផ្សេងទៀត ។

៦- ត្រូវអនុវត្ត ច្បាប់ ដោយ មិនមាន ការលើកលែង ចំពោះ បុគ្គល ដែល បំពាន សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច និង វិធានការ រដ្ឋបាល ដែល បាន ដាក់ចេញ ។

៧- ត្រូវ រៀបចំ ការយក សំណាក ចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ នៅក្នុង ភូមិ ដែល ផ្ទះ ឆ្លង ក្នុង ទ្រង់ទ្រាយ ធំ ដើម្បី ស្រាវជ្រាវ អ្នក វិជ្ជមាន កូ វីដ -១៩ យកមក ព្យាបាល បាន ទាន់ពេលវេលា និង ទប់ស្កាត់ ការឆ្លង រីក រាល នៃ ជំងឺ កូ វីដ ១៩ ក្នុង ទ្រង់ទ្រាយ ធំ ៕