ប្រជាពលរដ្ឋ ចំនួន ៥៨គ្រួសារធ្វើចត្តាឡីស័កទទូលបានអំណោយកាក បាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ បាននាំ យកអំណោយឧបត្ថម្ភជួនប្រជាពលរដ្ឋ ចំនួន៥៨គ្រួសារ ដែលកំពុងជាប់ធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ (សហគ មន៍ ២០កុម្ភៈ)មានការខ្វះខាតព្រោះតែ មិនអាចចេញទៅប្រកបអាជីវកម្មបានរក ចំណូលទទូលទាន ប្រចាំថ្ងៃបាន។
ក្នុងនោះ ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ លេខ១មាន ចំនួន១៤គ្រួសារ,សង្កាត់លេខ២ ចំនួន៣ គ្រួសារ, និង សង្កាត់លេខ៤ ចំនួន៤១គ្រួសារ ដោយក្នុង មួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,ត្រីខ ១០កំប៉ុង ,មី ១កេស ,ទឹកត្រី ១យួរ ,ប្រេងឆា ១ដប ,ទឹកសុទ្ធ ១កេស ,និងម៉ាសចំនួន ១ប្រអប់ផងដែរ។
លោក គាំ សុខុម នាយកសាខា. លោកស្រី ឈុន ដារី អនុប្រធានគណៈកម្មាធិការ អនុសាខាក្រុង ព្រះសីហនុក្នុងឱកាសនោះក៏ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រម ទាំងក្ដីនឹករលឹក អាណិត អាសូរ ក្រៃលែងពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទ ក្រហមកម្ពុជាដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជន ងាយ គ្រោះ ដោយយកចិត្ត ទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ។ជាមួយ គ្នានេះ ឈុន ដារី ក៏បានធ្វើការអំពាវនាវសុំឱ្យក្រុមគ្រួសារទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លង
ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ មានអនាម័យជាប្រចាំ ដោយលាងសំអាតដៃ ឱ្យបានញឹក ញាប់ ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ច និងអនុវត្តតាមការ ណែនាំ របស់ក្រសួងសុខាភិបាល ព្រមទាំងអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមាន៖(៣ការពារ)(៣កុំ)១.ត្រូវពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ។២.លាងសម្អាតដៃជាមួយសាប៊ូទឹកអាល់កុលឬជែលឱ្យបានញឹកញប់។៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥០ម៉ែត្រពីអ្នកដទៃ។ ចំណែក(៣ កុំ)មាន ៖១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។
២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន។៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕នាគសមុទ្រ