យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនកុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ ក្រោម១៨ឆ្នាំខេត្តព្រះសីហនុនិងចាប់ថ្ងៃទី០១ខែសីហាឆ្នាំ២០២១

0

ខេត្តព្រះសីហនុ ៖ ថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ លោក គួច ចំរើន បានសម្រេចកំណត់យកថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០២១ ខាងមុខនេះ ដើម្បីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ជូនកុមារនិងយុវវ័យ ដែលមាន អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ព្រមៗគ្នា នៅទូទាំង បណ្ដាល ក្រុង ស្រុក នៃខេត្តព្រះសីហនុ។
សេចក្ដីសម្រេចនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១ក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធវីដេអូ Zoom Meeting នៅសាលាខេត្តព្រះសីហនុស្តីពីខ្លឹម សារ នៃសេចក្តីសម្រេច សារាចរណែនាំរបស់ រាជរដ្ឋាភិ បាល ដើម្បីធ្វើការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅទូទាំងបណ្ដាក្រុងស្រុក នៃខេត្តព្រះសីហនុ ។
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យនេះនឹងចាប់ផ្តើមនៅវេលាម៉ោង៩:០០នាទីព្រឹកនាថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ តាមទីតាំងដែលបានរៀបចំ ជាស្រេច រូមមាន. ក្រុងព្រះសីហនុ មាន ២ទីតាំង៖ទី១- សាលាបឋមសិក្សាវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
ទី២- សាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ក្រុងកោះ រ៉ុង មាន ១ទីតាំង៖ទី១-រីហ្សតបាកាស ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ស្រុកព្រៃនប់ មាន ៣ទីតាំង៖ទី១- វត្តអូរចំណារ ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។ទី២- អនុវិទ្យាល័យសំរុង ស្ថិតនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់។ទី៣- អនុវិទ្យាល័យទួលកែវ ស្ថិតនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់។ស្រុកស្ទឹងហាវ មាន ១ទីតាំង៖គឺ- វិទ្យាល័យស្ទឹងហាវ ស្ថិតនៅភូមិ ៣ ឃុំអូរ ស្រុកស្ទឹងហាវ។
ស្រុកកំពង់សីលា មាន ២ទីតាំង៖ទី១- វិទ្យាល័យ ហ៊ុន សែន កំពង់សីលា ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា។ទី២- សាលាបឋមសិក្សាគីរីវន្ត ស្ថិតនៅភូមិគិរីវន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ។
ក្នុងឱកាសនោះដែរលោកគួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បាន ដាក់ចេញបទបញ្ជាដល់អភិបាលក្រុង ស្រុកទាំង៥ នៃខេត្ត ព្រះសីហនុ និងកងកម្លាំងមានសមត្ថកិច្ចទាំង អស់ ត្រូវចាត់វិធានការបន្ទាន់ និងដាច់ខាត ចំពោះការប្រមូលផ្តុំ ការជួបជុំគ្នាផឹកស៊ី នៅតាមទីតាំងសាធារណៈ តាមអាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ បារ រង្គសាល និងទីតាំងមួយចំនួនទៀត ចាប់ពីពេលនេះតទៅ ក្នុង ករណីរកឃើញទីតាំងដែលផ្គើននឹងការណែនាំត្រូវធ្វើការផាកពិន័យ និងបិទទីតាំងនោះ ដោយគ្មានការលើក លែង ដើម្បីរួមគ្នាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងបន្ត រាតត្បាតនៅតាមសហគមន៍ ពិសេសការ កាត់ផ្តាច់ប្រភពចម្លងថ្មីៗ បន្ថែមទៀតក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ។ក្នុងនោះរដ្ឋបាលខេត្ត ក៏បានដាក់នូវវិធាន ការរដ្ឋបា បម្រាមគោចរដោយផ្អាកជាបណ្តោះអាសន្ន រាល់ការធ្វើចរាចរណ៍ និងសកម្មភាព ការងារមុខរបរឬអាជីវ កម្មនៅចន្លោះម៉ោង ០៩យប់ ដល់ម៉ោង ០៣ទៀបភ្លឺ សម្រាប់ ភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ចំនួន១៤ថ្ងៃ គឺគិតចាប់ពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ ដល់ថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០២១ ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តព្រះសីហនុ បាន ត្រៀមអគារ សម្រាប់ទទួលពលករមកពី ប្រទេសជិត ខាង ដើម្បីធ្វើចក្តាឡីស័ក មានចំនួន២អគារ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ដោយ អគារទី១.សម្រាប់ទទួលពលករស្នាក់នៅនិងធ្វើចក្តាឡីស័ក និងអគារទី២. សម្រាប់ព្យាបាលពលករ ដែលក្រុម គ្រូពេទ្យរកឃើញមានវេជ្ជមានកូវីដ-១៩ អគារទាំងពីរនេះអាចឱ្យពលករស្នាក់នៅបានចំនួន ៨០នាក់។ ជាមួយនិង ការ ត្រៀមអគារ សម្រាប់ ធ្វើចក្តាឡីស័កជំងឺ គូវិដ ១៩ ណខាងលើនេះ លោក គួច ចំរើន ក៏បានមាន ប្រសាសន៏ ណែនាំ ទៅដល់ក្រុមគ្រូពេទ្យត្រូវមានការប្រុងប្រយ័តខ្ពស់ និងយកចិត្តទុកដាក់តាមដានជាប្រចាំ ពិសេសរកវីរុស បំប្លែងថ្មីដែលមានប្រភពមកពីឥណ្ឌា និងសូមជូនពរដល់ក្រុមគ្រូពេទ្យក៍ដូចជាក្រុមការងារប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ខេត្តបំពេញភារកិច្ចទទួលបានជោគជ័យចៀសផុតពីជំងឺកូវីទាំងអស់គ្នា៕នាគសមុទ្រ