ព្រះសង្ឃចំនួន៦វត្ត ទទួលបានទេយ្យទានពីឯកឧត្តម អ៊ុត ក្លឹង នៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ

0

បាត់ដំបង: ដោយមើលឃើញថា បច្ចុប្បន្នការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងតែមានសន្ទុះខ្លាំងក្លា និងធ្វើអោយទីអារាមខ្លះដែលនៅតាមទីជនបទដាច់ស្រយាល ស្ទើរតែធ្វើអោយព្រះសង្ឃដាច់ចង្ហាន់ផងនោះ ទើបមានសប្បុរសជនមួយចំនួនបានខិតខំបរិច្ចាកបច្ច័យផ្ទាល់ខ្លួនដើម្បីជួយឧបត្ថម្ភទៅលើផ្លូវព្រះពុទ្ធសាសនា។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់វត្តគរ និងលោកជំទាវ ព្រមទាំងក្រុមការងារមួយចំនួន បាននាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៅប្រគេនដល់ទីអារាមចំនួន៦ ក្នុងសង្កាត់វត្តគរទាំងមូល។

ការប្រគេនទេយ្យទានទាំងនេះបានធ្វឡើងនៅក្នុងវត្តគរ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលក្នុងនោះដែរគឺមានវត្តបល្ល័ង្គ វត្តគរ វត្តកល្យាណមិត្ត (ហៅវត្តខ្សាច់ពោយ) វត្តកណ្តឹង វត្តធម្មិការាម (ហៅវត្តថ្មី) និងវត្ត សិរីជ័យមង្គល (ហៅវត្តកំពង់សីមា។

ក្នុងនោះផងដែរ សម្រាប់បច្ច័យនិងទេយ្យទានដែលឯកឧត្តម អ៊ុត ក្លឹង បានប្រគេនទៅលើវត្តនីមួយៗរួមមាន អង្ករ៣ការ៉ុង ទឹកសុទ្ធ៥យួរ  ទឹកសុីអុីវ ទឹកត្រី២យួរ ត្រីខកំប៉ុង២ឡូ ទឹកផ្លែឈើ៣កេស ទៀនតូច៣ដុំ ទៀនធំ១គូ ស្លាដក់១ និងបច្ច័យ ៣០០.០០០ រៀល៕ ដោយ: សោ និយមរ័ត្ន