អតីតយុទ្ធជន៣៥គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ច បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន    

0

 

ខេត្តកំពង់ធំ៖ អតីតយុទ្ធជនចំនួន៣៥ គ្រួសារ  ដែលរស់នៅលើដីសម្បទានសង្គមកិច្ច  ទទួលបានអំណោយស្បៀង និងសម្ភារៈប្រើប្រាស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន   តាមរយៈឯកឧត្តម នាយឧត្ដមសេនីយ៍គន់  គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និង ជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា  ។

ពិធីប្រគល់អំណោយដល់ ក្រុមគ្រួសារអតីតយុទ្ធជន ត្រូវបានដឹកនាំដោយ  ឧត្តមសេនីយ៍ទោសោម ស៊ុន  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  រួមទាំងក្រុមការងារ បានឧបត្ថម្ភជូនអតីតយុទ្ធជនចំនួន៣៥ គ្រួសារ  ក្នុងចំណោម១៤១ គ្រួសារ  ក្នុងជំហានទី១  មួយគ្រួសារអង្ករ៣០ គ.ក និងឃីឌមួយកញ្ចប់មានកន្ទេល ភួយ កន្សែងពោះគោ  សម្លៀកបំពាក់  និងសម្ភារៈប្រើប្រាស់ និងបន្តដោះស្រាយជូនអតីតយុទ្ធជនជាបន្តបន្ទាប់ទៀត ដើម្បីជៀសវាងប្រមូលផ្ដុំជួបជុំគ្នាច្រើន នៅព្រឹកថ្ងៃទី០១  ខែសីហា  ឆ្នាំ ២០២១  ស្ថិតនៅឃុំក្រយា  ស្រុកសន្ទុក  ខេត្តកំពង់ធំ ។

 ឧត្ដមសេនីយ៍ទោសោម  ស៊ុន បាន បានពាំនាំការសាកសួរសុខទុក្ខ  និងការនឹករឮកពីសំណាក់សម្តេចតេជោហ៊ុន សែន  និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានី ហ៊ុន សែន  ចំពោះ បងប្អូនដែលរស់នៅលើដីសម្បទានសង្គមកិច្ច សូមឲ្យក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ បានសេចក្ដីសុខ  សេចក្ដីចម្រើន ជៀសឲ្យផុតពីជំងឺកូវីដ១៩ ទាំអអស់គ្នា។

ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ   ណែនាំក្រុមគ្រួសារអតីតយុទ្ធជន ប្រុងប្រយ័ត្នជានិច្ច កុំឲ្យមានការ មេរោគកូវិដ១៩  ចូលក្នុងក្រុមគ្រួសារ  និងក្នុងភូមិ  ក្រុមគ្រួសារនីមួយៗត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមសេចក្ដី ណែនាំរបស់ក្រសួងសុខាភិបាល  ពិសេសវិធានការ៣កុំ និង៣ការពារ  របស់សម្ដេចតេជោ ហ៊ុន  សែន  ទើបជៀសផុតពីការឆ្លងនូវមេរោគ ដ៏កាចសាហាវកំពុងរាត្បាតនេះ  ទោះបីបងប្អូនបានចាក់វ៉ាក់សាំងប្រឆាំងមេរោគ កូវីដ១៩ រួច ហើយ ក្តី  ។

ក្រុម គ្រួសារ អតីត យុទ្ធ ជន  បាន សូម គោរព ថ្លែង អំណរគុណ ដ៍ ជ្រាលជ្រៅ ជាទី បំផុត ចំពោះ សម្តេច ទាំង ទ្វេនិងសូមគោរពជូនពរ សម្តេច និងបុត្រាបុត្រី  ចៅប្រុស ចៅ ស្រី  សូមបានប្រកបដោយពុទ្ធពរទាំងប្រាំប្រការ កុំបី ឃ្លៀងឃ្លាត ឡើយ   ។

ដោយ ប៊ុន រដ្ឋា