ជនសង្ស័យ៤នាក់ក្នុងចំណោម៥នាក់ដែលទើបរួចពីពន្ធនាគារត្រូវអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនបញ្ជូនទៅតុលាការ

0

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៥នាក់ក្នុងចំណោម៤នាក់ដែលទើបរួចពីពន្ធនាគារត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយជាប់ចោទ​ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន ជនសង្ស័យទាំង៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង ១១,និង៥០នាទីកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ ។

ត្រង់ចំណុចភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយមានការសម្របសម្រួល និតិវិធី ពីឯកឧត្តម ជីវ ចាន់តារាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ជនសង្ស័យទាំង០៥នាក់រួមមាន១- ឈ្មោះឈូកមិថុនា ហៅ ស្រួច ភេទប្រុស អាយុ៣៩ឆ្នាំ ជាម្ចាស់ផ្ទះ រស់នៅភូមិឃុំកើតហេតុខាងលើ ។
២- ឈ្មោះចាន់សុវណ្ណ ភេទប្រុសអាយុ២៥ឆាំ្ន រស់នៅភូមិព្រហូត សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
៣-ឈ្មោះស៊ុន ធីម ហៅ ឆែប ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិព្រៃរុន ឃុំព្រៃឈើទាល ស្រុកទាំង ខេត្ត តាកែវ។
៤-ឈ្មោះសាវ័ន្ត មុនីដេត ហៅ ដេត ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិថ្នល់បែកសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ត តាកែវ ដោយជនសង្ស័យទាំង៤នាក់ខាងលើនេះទើបតែរួចពីពន្ធនាគារ ពាក់ពន្ធ័ករណីគ្រឿងញៀន និងទី៥ឈ្មោះ ផាត់ សោភ័ណ្ឌ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាចំនួន០៣ កញ្ចប់ ទម្ងន់ ១,១៩ក្រាម
សម្ភារៈសេពថ្នាំញៀនមួយចំនួន ដបទឹកសុទ០១ចោះដាក់ទុយោ០២និង ខ្សៀ០១ បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី ។