សម្បុរសជនលោកប៉ាត គន នាំយកអំណោយចែកជូនប្រជាពលរដ្ឋ៣ភូមិស្នើរនិង៨០គ្រួសាររស់នៅក្នុងបឹងទន្លេសាប

0

ខេត្តកំពង់ឆ្នាំង ៖ លោកប៉ាត គន និងលោកស្រីហ៊ាន ជ្រឿន ជាភរិយា លោកណាន សារឿន រួមទាំងមេឃុំ និងសម្បុរសជន បាននាំយកអំណោយ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិ  ស្នើរនឹង៨០គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត និងរងផលប៉ះពាល់ដោយ សារការឆ្លងរាតក្បាតជម្ងឺមេរោគកូវិដ១៩ ពិធីចែកអំណោយត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១។

លោកប៉ាត គន ជាសម្បុរសជន បានឲ្យដឹងថា ដោយបានមើលឃើញពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លូវទូក ក៏សម្រេចចិត្តនាំយកស្បៀងអង្ករ៣តោន របស់ខ្លួនមកចូលរួមជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ក្នុងដំណាក់កាលការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវិដ១៩ ដើម្បីជួយដោះស្រាយជូនប្រជាពលរដ្ឋ ដែលមកពីភូមិពាមខ្នង ភូមិស្នឈើទាល ភូមិស្លត ឃុំផ្លូវទូក  ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

 

លោកប៉ាត គន និងលោក​ស្រី ហ៊ាន ជ្រៀន បានឲ្យដឹងថា អំណោយទាំងនេះគឺលោក បានទិញស្រូវកាលខែឧសភា ហើយបានពិភាគក្សាជាមួយនិងភរិយា ដើម្បីចួលរួមរំលែកទុក្ខលំបាក និងភាពខ្វះខាត ក៏នាំយកស្រូវទាំងនោះមកកិនបានជាអង្ករចំនួន៣តោន បូករួមជាមួយនិងមិត្តភ័ក្កដែលបានជួយជាសម្ភារៈ ក៏បង្កើតបានជាអំណោយ មកចែកជូនដល់ប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ ទឹកសុទ្ធមួយយួរ ដើម្បីជួយដោះស្រាយមួយគ្រា។

លោកប៉ាត គន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំថែរក្សាសុខភាព ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគ កូវិដ១៩ និងត្រូវអនុវតុ្តវិធានការ៣កុំ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន ទើបចៀសផុតពីជម្ងឺកូវិដ១៩ និងសុំឲ្យនាំកូនចាប់ពីអាយុ១២ដល់១៧ឆ្នាំ ទៅចាក់វ៉ាកសាំងឲ្យបានគ្រប់គ្នា និងគោរតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណ លោក ប៉ាត គននិងលោកស្រី រួមទាំងសម្បុរសជនទាំងអស់ សូ​មមានសុខភាពល្អ ចៀសផុតពីជម្ងឺមេរោគដ៏កាចសាហាវនេះ និងសូមឲ្យលោក លោកស្រីសម្បុរជន ជួបប្រទះតែពុទ្ធពរ ទាំង៥ប្រកា កុំបីឃ្លៀងឃ្លាតឡើយ។

ដោយ ប៊ុន រដ្ឋា