សមត្ថកិច្ច អ.ហ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធក្នុងករណីរក្សា ទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

កំពង់ឆ្នាំង៖ យោងបទល្មេីសជាក់ស្ដែង ដោយបាន ការអនុញ្ញាតពី លោក ឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ អ.ហ ខេត្តកំពង់ឆ្នាំង និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តមអុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធក្នុងករណីរក្សា ទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ការចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី នៅចំណុចក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច អ.ហ បានឲ្យដឹងថាជសង្ស័យ ឈ្មោះ អ៊ុំ ចន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ក្នុងការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ វត្ថុតាងចាប់យករួមមាន÷ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០៨កញ្ចប់តូចទម្ងន់ ១.៧២ក្រាម(ថ្លឹងទាំងថង់វេចខ្ចប់), ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាកRedmiពណ៌ខ្មៅ, ម៉ូតូចំនួន០១ គ្រឿងម៉ាក Honda Wave ពណ៌សអត់ស្លាកលេខ។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច បានឲ្យគ្រូ ពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ (លទ្ធផលអវិជ្ជមាន)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយា ល័យជំនាញ បានកសាងនីតិវិធីបញ្ជូនទៅសាលា ដំបូងខេត្តកំពង់ឆ្នាំង។