មេឈ្មួញឈើដុះស្លែរឈ្មោះ ថៃរកស៊ីឈើ យករថយន្ដខេមរភូមិន្ទមកដឹកឈើខុសច្បាប់

0

សៀមរាប= មេឈ្មួញឈើដុះស្លែរឈ្មោះ ថៃ ល្បូីល្បាញខាងដឹកជញ្ចូនឈើប្រណិតខុសច្បាប់ចេញពីខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប តាមស្រុកស្វាយលើយ៉ាងរលូនគ្មានសមត្ថកិច្ចណាហ៊ានក្អកឡើយ ទង្វើបែបនេះត្រូវបានមហាជនដាក់ការសង្ស័យថា មេឈ្មួញឈ្មោះ ថៃ ពូកែដាក់ថ្នាំសណ្ដំអោយសមត្ថកិច្ចមេព្រៃ និងបរិស្ថាន ដេកលង់លក់ស្កប់ស្កល់ និងជាប់ត្រកៀកងាកខ្លួនមិនរួច មិនអាចងើបទៅធ្វើសកម្មភាពបង្រ្កាប់បទល្មើសបានឡើយ ធ្វើអោយឈ្មួញឈើឈ្មោះ ថៃ អាចដឹកជញ្ចូនឈើដោយសេរីរៀងរាល់ថ្ងៃ ប៉ុន្ដែមកដល់ព្រឺកថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២១ ជាថ្ងៃសោយ អស់ល័ក្ខ បានដឹកឈើប្រណិតច្រើនពេក រហូតបែកកង់មុខទៅលេងរួច ក៏ផ្លុងរថយន្ដចោលក្នុងកំពតព្រៃ ត្រូវបានគេប្រទះឃើញសុទ្ធតែឈើប្រណិត ។

តាមប្រភពព័ត៏មានច្បាស់ការពីមន្រ្ដីរាជការបានអោយដឹងថាឈ្មួញឈើឈ្មោះ ថៃ គ្មានតួនាទី ឬ បុណ្យស័ក្កអ្វីទាំងអស់ក្នុងជួរកងទ័ព ប៉ុន្ដែរឈ្មួញឈើខាងលើនេះបានយករថយន្ដត្រីអ៉ីពាក្យផ្លាក់លេខ ខេមរភូមិន្ទ 2 4412 មកដឹកជញ្ចូនឈើខុសច្បាប់ ដោយសេរី ( មិនខុសពីសត្វចៀមពាក់ស្បែកខ្លា កំឡាសត្វឈ្លុសនោះទេ ) ។
មហាជនស្នើរអោយ ឯកឧត្តម សៅ សុខា មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកការស៊ីបអង្គេតមើលអ្នកយករថយន្ដផ្លាក់លេខ ខេមរភូមិន្ទ ទៅប្រើប្រាស់ដឹកជញ្ចូនឈើខុសច្បាប់នេះផង ព្រោះឥឡូវតាមការពិនិត្យស្រាវជ្រាវឃើញឈ្មួញកំពុងតែប្រើប្រាស់រថយន្ដអង្គភាពយោធាជាច្រើនគ្រឿងសំរាបើដឹកឈើបំភាន់ភ្នែកមហាជនយ៉ាងក្រអើក្រទម៕