ផ្ដល់អំណោយស្បៀងអាហារជូននិស្សិនៅវិទ្យាស្ថានពហុវិទ្យាខេត្តបន្ទាយមានជ័យស្ថិតនៅក្នុងតំបន់បិទខ្ទប់

0

បន្ទាយមានជ័យ៖. អំណោយជាស្បៀងអាហាររបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោកជំទាវម៉ៅ ម៉ាល័យ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាំយកទៅផ្ដល់ជូនដល់សិស្ស និស្សិនៅវិទ្យាស្ថានពហុវិទ្យាខេត្តបន្ទាយមានជ័យ នាភ្នំជញ្ជាំងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ដែលពួកគាត់ស្ថិតនៅក្នុងតំបន់បិទខ្ទប់ កាលពី ថ្ងៃទី២៧ សីហា ២០២១ នាភ្នំជញ្ជាំងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។

លោកកេតុ វណ្ណស៊ិន នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តអោយដឹងថា ៖អំណោយស្បៀងអាហាររួមមាន ៖ អង្ករ៤០០គក្រ មីថៃ១៨កេះតូច ត្រីខ ២កេះធំ ទឹកត្រី៥យួរ ទឹកស៊ីអិវ៥យួរ ទឹកសុទ្ធ១០កេះ ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ អំណោយជាគ្រឿងឧបភោគ បរិភោគ និងស្បៀងអាហារទាំងនេះរបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោកជំទាវម៉ៅ ម៉ាល័យ និងរដ្ឋបាលខេត្តបន្ទាយមានជ័យដែលទទួលបានពីសប្បុរសជននានា បានផ្ដល់ជូនសិស្ស និស្សិនៅវិទ្យាស្ថានពហុវិទ្យាខេត្តបន្ទាយមានជ័យ

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រីមានប្រសាសន៍ថ្លែងអំណរគុណដល់ទឹកចិត្តសប្បរស់របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោកជំទាវម៉ៅ ម៉ាល័យនិងសប្បរស់ជន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ពលរដ្ឋ និងការលះបង់ថវិការផ្ទាល់ខ្លួន ទិញស្បៀងអាហាររួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធ សម្រាប់ផ្ដល់ជូនសិស្ស និស្សិនៅវិទ្យាស្ថានពហុវិទ្យាខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់។

ឯកឧត្ដម អ៊ុំ រាត្រី ក៏បានណែនាំដល់និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តផែនការដែលថ្នាក់ដឹនាំបានដាក់ចុះនិងធ្វើការផ្សព្វផ្សាយពីវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសមេរោគបម្លែងថ្មីដែលតា៕ដោយ៖ឃិន គន្ធា ធា​