អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនមនុស្ស២នាក់ពាក់ករណីជួញដូរនិងគ្រឿងញៀន

0

តាកែវ : កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿង បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នៅកន្លែងផ្សេងគ្នានៅស្រុកបូរីជលសារ និងស្រុកទ្រាំង ខេត្តតាកែវកាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ ។ លោក ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១មានឈ្មោះសុិន ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ។

ក្រោយសាកសួរចម្លើយជនសង្ស័យខាងលើបានសារភាពថាខ្លួនទិញថ្នាំញៀនពីមនុស្ស ប្រុស ស្រី នៅម្ដុំភូមិស្មោង ឃុំស្មោងស្រុកទ្រាំងខេត្តតាកែវ ទើបសមត្ថកិច្ចឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះសន វន់ (ហៅតុង) ប្រុសអាយុ២៦ឆ្នាំ រស់នៅ ភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្ត តាកែវ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានម្ស៉ៅក្រាមសថ្លាចំនួន១៥កញ្ចប់ មានទម្ងន់៥.៨១ក្រាម ទូរសព្ទ័ចំនួន២គ្រឿង ដែកកេះ២
និងម៉ូតូ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនិតិវិធី ។