មន្ទីរអប់រំ និងអាជ្ញាធរប្រជុំពិនិត្យលទ្ធភាព ដើម្បីបើកដំណើរការសាលារៀនមួយចំនួនឡើងវិញនៅបន្ទាយមានជ័យ

0

ខេត្តបន្ទាយមានជ័យ៖ ដើម្បីបើកដំណើរការសាលារៀនមួយចំនួនឡើងវិញក្នុងអំឡុងនៅរងការរីករាលដាលជម្ងឺកូវីដ១៩ នៅតាមបណ្តាក្រុង/ស្រុកខេត្តបន្ទាយមានជ័យ មន្ទីរអប់រំ យុវជន និងកីឡារខេត្ត និងអាជ្ញាធរប្រជុំពិនិត្យលទ្ធភាពនៅតាមសាលារៀនក្នុងខេត្ត កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានលោក លី សុវណ្ណារឹទ្ធិ អភិបាលរងខេត្ត។

លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ គម្រោងដែលរដ្ឋបាលខេត្ត ក៏ដូចមន្ទីរ ការិយាល័យអប់រំ យុវជននិងកីឡា សាលារៀនក៏ដូចអង្គភាពសាម៉ីសាលារៀនដែលបានត្រៀមលក្ខណៈ និងរៀបចំខ្លួនមាន៣០០កន្លែង/សាលា លើ៥១២កន្លែងសាលា។ ហើយស្ថិតនៅ៧ស្រុកលើ៩ស្រុកក្រុង ពោលគឺមាននៅស្រុកមង្គលបូរី ព្រះនេត្រព្រះ ភ្នំស្រុក ស្វាយចេក ថ្មពួក អូរជ្រៅ ម៉ាឡៃ គឺនៅតែក្រុងសិរីសោភ័ណ(ទីរួមខេត្ត)និងក្រុងប៉ោយប៉ែត ដែលមិទាន់បើកបានព្រោះស្ថានភាពផ្ទុះរីករាលដាលជម្ងឺកូវីដ១៩ មិនទាន់ធូរស្រាល៕