ឯកឧត្ដម អ៊ុ រាត្រី អញ្ជើញចុះពិនិត្យមើលស្ថានភាពតាមបណ្តាសាលារៀនតាមបណ្ដាស្រុកនៅខេត្តបន្ទាយមានជ័យ

0

ដោយ៖ ឃិន គន្ធា

បន្ទាយមានជ័យ៖ ឯកឧត្ដមអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអភិបាលស្រុក ការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកគ្រូអ្នកគ្រូ អាជ្ញាធរឃុំ នាថ្ងៃទី៨ កញ្ញា២០២១ បានអញ្ជើញ ចុះពិនិត្យមើលស្ថានភាពទូទៅជាក់ស្តែងនៅតាមបណ្តាសាលារៀនមួយតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកមង្គលបូរី ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យពិភាក្សាបន្ថែម មុននឹងអនុញ្ញាត្តស្នើសុំឲ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញ។
លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ គម្រោងដែលរដ្ឋបាលខេត្ត ក៏ដូចមន្ទូីរ ការិយាល័យអប់រំ យុវជននិងកីឡា សាលារៀនក៏ដូចអង្គភាពសាមុីសាលារៀនដែលបានត្រៀមលក្ខណៈ និងរៀបចំខ្លួនមាន៣០០កន្លែង/សាលា លើ៥១២កន្លែងសាលា។
ហើយស្ថិតនៅ៧ស្រុកលើ៩ស្រុកក្រុង ។ពោលគឺមាននៅស្រុកមង្គលបូរី ព្រះនេត្រព្រះ ភ្នំស្រុក ស្វាយចេក ថ្មពួក អូរជ្រៅ ម៉ាឡៃ ។
គឺនៅតែក្រុងសិរីសោភ័ណ(ទីរួមខេត្ត)និងក្រុងប៉ោយប៉ែត ដែលមិទាន់បើកបានព្រោះស្ថានភាពផ្ទុះរីករាលដាលជម្ងឺកូវីដ១៩ មិនទាន់ធូរស្រាល។
ការបើកឱ្យដំណើរការសិក្សាឡើងវិញនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ដល់សិស្សានុសិស្ស ដែលពួកគាត់បានផ្អាកការសិក្សារយ:ពេលកន្លងមក ដើម្បីអាចទទួលបានចំណេះដឹងគ្រប់គ្រាន់ឡើងវិញ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទាំងប្រជាពលរដ្ឋទូទៅ និងយុវវ័យ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទូទាំងខេត្ត។

ឯកឧត្ដមអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ស្នើរគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ត្រូវសម្អាត បរិស្ថាន អនាម័យអោយបានស្អាត ពិសេសបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន ចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងមណ្ឌលចត្តាឡី ស័កជំងឺកូវីដ-១៩ និងចូលរួមអនុវត្តន៍វិធានការ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន៕