ជន្លេនក្រហម ខេត្តកំពង់ធំ កំពុងត្រូវប៉ាន់លើទីផ្សារ ដោយតម្លៃក្នុង ១គីឡូក្រាម ៣០០០រៀល

0

ខេត្តកំពង់ធំ៖ ក្រោយមានទឹកភ្លៀងធ្លាក់ជាប់ប៉ុន្មានថ្ងៃនេះ ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃនេះ សត្វជន្លេនក្រហមបានចេញពីដី តាមវាលស្រែ ចំការ ក្នុងភូមិសាស្ត្រ ភូមិប្តៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ប្រជាពលរដ្ឋច្រើននាក់នាំ រក និងចាប់យកមកលក់អោយឈ្មួញកណ្តាល ដោយ១គីឡូក្រាម តម្លៃ៣០០០រៀល ចំណែកឈ្មួញបានលក់បន្តទៅថៅកែធំបាន ១គីឡូក្រាម ៣៥០០រៀល ។

ជន្លេនក្រហម គឺធនធានសំខាន់មួយប្រភេទសម្រាប់ប្រជាកសិករដែលមានប្រយោជន៍ច្រើន ព្រោះវាសំបូរទៅដោយប្រូតេអ៊ីខ្ពស់ និងជាសត្វអត់ឆ្អឹង ដែលអាចធ្វើចំណីល្អក្នុងការចិញ្ចឹមសត្វដូចជា មាន់ ទា ជ្រូក ត្រី កង្កែប និងនុយសំរាប់ដាក់អោយត្រី ជាដើមឱ្យលូតលាស់ធំធាត់បានល្អ និងជួយដល់ការដាំដុះរបស់កសិករផងដែរ។ ការប្រមូលទិញជន្លេនទាំងអស់នេះ យើងទិញយកទៅលក់បន្តអោយ ថែកែ និងប្រជាកសិក និងប្រជានេសាទជាដើម្បី ហើយជន្លេទាំងអស់នេះ បើតូចយកទៅធ្វើនុយ ដាក់អោយត្រីស៊ី ដាក់ឡន់ ដាក់លូប ខ្លះទៀតយកទៅអោយសត្វមាន់ ទា ជ្រូក កង្កែបជាដើម ។

ក្រុមឈ្មួញកណ្តាលបានបន្តថា ការប្រមូលទិញជន្លេនទាំងអស់នេះ ក៏មានការប្រឈមគ្រោះថ្នាក់ដែរ ប្រសិនយកជន្លេនទាំងអស់នេះ មិនទាន់ដល់ថៅកែធំទេទាន់ពេលវេលាទេ គឺវាងាប់ គឺវាងាប់បន្តគ្នា រហូសងាប់អស់ ដូច្នេះហើយយើងមិនមានការប្រុងប្រយ័ត្នខ្ពស់ទេ ដើម្បីរក្សាវាអោយល្អ រក្សាសំណើម និងដីខ្សាច់ លាយគ្នា។ ការប្រមូលទិញពីបងប្អូនប្រជាពលរដ្ឋ ក្នុងតម្លៃ ៣០០០រៀល ក្នុង១គីឡូក្រាម ចំណែកការលក់ចេញវិញបានតម្លៃ ៣៥០០រៀល ក្នុង១គីឡូក្រាម ។ រយះពេលប៉ុន្មានថ្ងៃនេះ ចាប់តាំងទឹកជន់លិចចំការ និងស្រែរបស់ពួកគាត់ ពួកគាត់អាចរកក្នុង ១យប់ចាប់តាំងពីម៉ោង ៣ទាបភ្លឺ រហូតដល់ម៉ោង ១០ព្រឹក អាចរកចាប់ពី ១០គីឡូក្រាម រហូតដល់ ៣០គីឡូក្រាម ហើយលក់បន្តពីទៅឈ្មួញកណ្តាលប្រមូលទិញបានតម្លៃ ៣០០០រៀលដែរ ។

ដូច្នេះការរកសត្វជន្លេនេះអាចកាត់បន្ថយជីវភាពក្រុមគ្រួសារ បាន១រយះពេលដែល។ ហើយជន្លេនទាំងអស់នេះ គឺវាមានចាប់ពីខែ៩ រហូតដល់១០ប៉ុណ្ណោះ ដូច្នេះហើយរយះពេល១ខែ ពួកគាត់នាំគ្នាសម្រុករកជន្លេនលក់អោយទៅឈ្មួញ។

សូមជម្រាបដល់ប្រជាពលរដ្ឋផងដែរសូមរក្សាយានយន្តរបស់ខ្លួនពេលចុះមកចាប់សត្វជន្លេននៅពេលយប់សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីរក្សាសុវត្ថិភាពក្នុងមូលដ្ឋាន។