បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ក្នុងក្រុងសៀមរាបនៅយប់មិញនេះ

0

សៀមរាប៖ បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលិចអាប៉ូឡូប្លាហ្សាចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ សៀមរាប ២B.៦១៧៦ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅពីកើតមកលិច លុះមកដល់កន្លែងកើតហេតុ ដោយរថយន្តបើកបរក្នុងល្បឿនលឿន ក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងដែរបើកបរបញ្ជ្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូម៉ាក់ HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាក់លេខ សៀមរាប ១V.៧០៨១ បានស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះដែរស្លាប់មានឈ្មោះ ហួត សំរិត ភេទប្រុស អាយុ ២៤ឆ្នាំ នៅរស់ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ចំនែកអ្នកបើករថយន្តបង្កមិនsjKalអត្តសញ្ញាឡើយព្រោះក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្តបានរត់ចេញពីកន្លែងកើតហេតុ។ ក្រោយកើតហេតុវត្ថុតាំងមានម៉ូតូ និងរថយន្ត ត្រូវបានសមត្តកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើការស្រាវជ្រាវរកជនបង្ក និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕