ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យទីតាំងការងារស្ដារអូរប្រឡាយ ដែលគោករាក់ឡើងវិញ ក្នុងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យទីតាំងការងារស្ដារអូរប្រឡាយ ដែលគោករាក់ឡើងវិញ ស្ថិតនៅបឹងព្រែកទប់, អូរស្តេចមឹក និងតំបន់បរិវេណជុំវិញអាងចម្រោះទឹកកខ្វក់ ១៦ហិចតា ខេត្តព្រះសីហនុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរំដោះលំហូរទឹកភ្លៀងឱ្យបានលឿន៕