ជនសង្ស័យចំនួន២នាក់ត្រូវប៉ូលីសស្រុកសំរោងឃាត់ខ្លួនក្រោយចាប់រំលាភក្មេងស្រីអាយុ១៧ឆ្នាំម្នាក់

តាកែវ៖ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល លំចង់ បាន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ពន្ធ័ករណីរំលោភ សេពសន្ថវៈ ទៅលើក្មេងស្រី អាយុ១៧ឆ្នាំម្នាក់នៅចំណុច ចិញ្ចើមផ្លូវ ស្ថិតក្នុងភូមិ ខ្វាវ ឃុំលំចង់ ស្រុក សំរោង ខេត្ត តាកែវ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២ទៀបភ្លឺ ។
ចំពោះការបង្ក្រាបករណីខាងលើនេះផងដែរ ដោយ អនុវត្ត តាម ការ ចង្អុល បង្ហាញ ពី សំណាក់ លោក ស្នងការ នគរបាល ខេត្ត តាកែវ និង មាន ការ សម្របសម្រួល នីតិវិធី ពី ព្រះរាជ អាជ្ញា អម សាលា ដំបូង ខេត្តតាកែវ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ក្នុងទី១ឈ្មោះសែម ច័ន្ទតារា ភេទប្រុស អាយុ ២២ ឆ្នាំ ទី២-ឈ្មោះ អ៊ុក អ៊ួនរដ្ឋា ភេទប្រុស អាយុ ២៤ ឆ្នាំ ទាំង២នាក់រស់នៅ ភូមិ ស្វាយ ព្រៃ ឃុំ លំចង់ ស្រុក សំរោង ខេត្ត តាកែវ ជាមួយគ្នា។
តាមការឲ្យដឹងពីរសមត្ថកិច្ចជំនាញ ករណីនេះ គឺជន សង្ស័យទាំង២ និងជនរងគ្រោះមានទំនាក់ទំនងស្គាល់គ្នាតាមឆាត Facebook ជិត៣ខែមកហើយ ក៏បានណាត់នារីរងគ្រោះមកជួបគ្នាត្រង់ចំនុចកើតហេតុខាងលើ នៅវេលាម៉ោង ២យប់ ខាងក្រោយវត្តអង្គធ្លក ភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជនសង្ស័យ បានសារភាពថា ដោយឃើញឱកាសល្អ យប់ស្ងាត់ជនសង្ស័យ២ នាក់មិត្តភ័ក្ត ក៏បែកគំនិតចាប់នារីរងគ្រោះវ័យ១៧ឆ្នាំនោះ រំលោភបូកបានសម្រេចជាច្រើនដង ក្នុងស្ថានភាពខ្លួនស្រវឹងស្រឺងៗផង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕