ឃាត់ខ្លួនមនុស្ស២នាក់បញ្ជូនទៅតុលាការជាប់ចោទពីបទជួញដូរគ្រឿងញៀន

0

តាកែវ៖ កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាប់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន។ ការបង្ក្រាបនេះគឺដឹកនាំដោយលោក ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលនិតិវិធី ពីឯកឧត្តម ជីវ ចាន់តារាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច ( ផ្លូវលំខាងកើតភូមិតាមូង ) ស្ថិតក្នុងភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២និង១០នាទី។
ជនសង្ស័យបាន០២នាក់រួមមានទី១- ឈ្មោះប៉ាន់ ឧត្តម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតាឌូសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ទី២- ឈ្មោះហួន សារុំ ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ក្រាមពណ៌សថ្លាចំនួន៣៤កញ្ចប់ ទម្ងន់៤,៦៦ ក្រាម ទូរស័ព្ទចំនួន០២គ្រឿង បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕