សាលារៀនចំណេះទូទៅរដ្ឋ និងឯកជន នៅខេត្តបន្ទាយមានជ័យ បានបើកដំណើរដូចការគ្រោងទុក

0

ខេត្តបន្ទាយមានជ័យ៖ សាលារៀនចំណេះទូទៅរដ្ឋ និងឯកជន នៅខេត្តបន្ទាយមានជ័យ បើកដំណើរ៦២%ដូចគ្រោងទុក ប៉ុន្ក៏មានតែបិទវិញខ្លះដោយកូវីដ-១៩ បានកើតលើសិស្សានុសិស្សមួយចំនួនតូចដែលផ្ទុះនៅសហគមន៍ មុនពួកគេត្រូវចូលរៀននៅសាលា។ នេះបើតាមលោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យកវជន និងកីឡាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

លោក ឈួ ប៊ុនរឿង បានបន្តថា ជារួមដំណើរការឡើងវិញនូវសាលារៀនបានប្រព្រឹត្តរលូន រៀបរយ និងអនុវត្តបានល្អនូវវិធានការបង្ការការពារជម្ងឺកូវីដ១៩ ដូចដែលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលណែនាំ។ ក្នុងនាមមន្ទីរ ក៏ដូចរដ្ឋបាលខេត្តបានក្រើនរំលឹកបន្ថែមដល់មន្ត្រីរដ្ឋបាលអប់រំ គណៈគ្រប់គ្រង និងលើកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាល ក៏អាជ្ញាធរមានសមត្ថកិច្ចសូមសហការការអោយដំណើរការសាលារៀនឡើងវិញនេះ បានលទ្ធផលល្អ មានប្រសិទ្ធិភពនិងប្រកបដោយការទទួលខុសត្រូវ។ ចំណែកអាណាព្យបាលសិស្ស សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀនបានថ្លែងអំណរគុណដល់ការបើកដំណើរការសាលារៀនឡើងវិញនេះ ហើយមានជំនឿថា វានឹងបានផ្តល់ចំណេះដឹងគ្រប់គ្រាន់ដល់សិស្ស ពោល គឺបានជាការបន្ថែមលើការរៀនពីចម្ងាយតាមទូរស័ព្ទនិងតាមទូរទស្សន៍កន្លងមក ក្នុងអំឡុងនៃការរីករាលដាលខ្លាំងនៃជម្ងឺកូវីដ១៩ ។

សូមរំលឹកថា កាលពីថ្ងៃទី៦ដល់៧ខែកញ្ញាឆ្នាំ២០២១ថ្នាក់ដឹកនាំអាជ្ញាធរដែនដីនិងមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានចុះពិនិត្យ វាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមសាលារៀនចំណេះទូទៅរដ្ឋជាសំណាកមួយចំនួន ដើម្បីឈានទៅធ្វើរបាយការណ៍ស្នើសុំអនុញ្ញាតិពីក្រសួងអប់រំ យុវជននិងកីឡាបើកដំណើរការបង្រៀន រៀនឡើងវិញនៅសប្តាហ័នេះ។ ក្នុងនោះនៅខេត្តបន្ទាយមានជ័យត្រូវបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាចំណេះទូទៅរដ្ឋប្រមាណ៦២% ឬ៣១៩សាលាលើ៥១២សាលា និងឯកជនចំនួន៣លើ៥២សាលានៅ៧ស្រុក លើ៩ស្រុកក្រុងក្នុងខេត្តបន្ទាយមានជ័យ គឺមាននៅស្រុកភ្នំស្រុក ព្រះនេត្រព្រះ មង្គលបូរី ស្វាយចេក ថ្មពួក អូរជ្រៅ ម៉ាឡៃ ។ ការបើកដំណើរការបង្រៀន និងរៀនឡើងវិញក្នុង៣ លក្ខណៈ ៖ទី១ បើកឡើងវិញទាំងស្រុង ។ទី២ តាមបណ្តុំនិងឆ្លាស់វេន និងទី៣ រៀនពីចម្ងាយតាមអនឡាញនោះ ។

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១ អនុញ្ញាតឱ្យមន្ទីរសាលារៀនចំណេះទូទៅសាធារណៈ និងឯកជនបើកឡើងវិញ រៀនតាមបណ្តុំ ១៥នាក់ និងឆ្លាស់វេនរៀនពីចម្ងាយតាមអនឡាញក្នុងខេត្តបន្ទាយមានជ័យ។ ការបើកនេះ គឺក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទាំងប្រជាពលរដ្ឋទូទៅ កុមារនិងយុវវ័យជាសិស្សានុសិស្ស រួមទាំងលោកគ្រូអ្នកគ្រូ ៕