បុរសម្នាក់ត្រូវបានស្លាប់យ៉ាងអាណោចអាធម្ម ដោយសារធ្លាក់ពីលើចុងត្នោត

0

ខេត្តកំពង៉ធំ៖ គួរអោយអាសូរ បុរសម្នាក់បានធ្លាក់ពីលើចុងត្នោតចំបង្គោលរបង់ជង់ចុងចង្កាជាប់ឆ្កឹង ស្លាប់នៅកន្លែងកើតហេតុ វេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំនុចដើមត្នោតខាងក្រោយភូមិជាន់លែង ឃុំមានជយ័ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

តាមប្រភពព័ត៏មានពីប្រជាពលរដ្នបានអោយដឹងថា ជនរងគ្រោះឈ្នោះ ស្រី ឆាំ ភេទ ប្រុស អាយុ ៤៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរជាអ្នកឡើងត្នោតកៀនយកទឹកត្នោតធ្វើត្នោតជូរនិងធ្វើស្ករត្នោត។

តាមការអោយដឹងពីសមត្ថកិច្ចប៉ុស្តិ៍មានជ័យ ដែលបានចុះពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថា មូលហេតុដែលជនរងគ្រោះធ្លាក់ ដោយរៀបរាប់ថាដើមត្នោត២ដើមនៅក្បែរគ្នា តែដាក់បង្អោងឡើងតែ ១ដើមទេ ហើយនៅលើចុងត្នោតបានដាក់ឬស្សីសំរាប់ឆ្លងទៅឆ្លងមក លុះឬស្សីនោះយូរទៅៗ ក៏ពុកបាក់ធ្លាក់ជនរងគ្រោះស្លាប់នៅ និងគល់ត្នោតខណះពេលគាត់កំពុងឆ្លងទៅដើមម្ខាងទៀត។ ក្រោយសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច័យរួច បានប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕