ជនសង្ស័យ០៥នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការ នៃស្នការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចុះបង្រ្កាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន  ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ។

ការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី នៅចំណុចភូមិទ័ព្ទត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក  ហ៊ុល វាសនា ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀនបានអង្គភាពសារព័ត៌មានយើងដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ ថូ ឡាំងថង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ  មិនពិតប្រាកដ រស់នៅភូមិទ័ព្ទត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីជួញដូរ  រក្សាទុកនិង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន។ ឈ្មោះ សុខ ណាលី ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រកដ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។  ឈ្មោះ វ៉ន រូណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។ ឈ្មោះ ញ៉ុល រដ្ឋា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចន្លោះរាជ ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀ ខេត្ត កំពង់ឆ្នាំង ពាក់ព័ន្ធករណីសមគំនិតជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។   និហឈ្មោះ សុខ ធុល ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណី ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ឯក  ហ៊ុល វាសនា  បានឲ្យដឹងទៀតថាក្នុងការបង្ក្រាបចាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនចំនួន ១៣កញ្ចប់ ទម្ងន់ ៥,៦៥ក្រាម ,  ទូរសព័្ទ ចំនួន០៤គ្រឿង ,ដាវ ចំនួន០១ដើម ,កាំភ្លើងកែឆ្នៃ ចំនួន០១ ដើម, ម៉ូតូ ចំនួន០៤គ្រឿង ឧបករណ៍សម្រាប់ប្រើប្រាស់ និង សម្ភាររៈវិចខ្ចប់មួយចំនួន។

ក្រោយចាប់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕