សូមថ្នាក់ដឹកនាំមេត្តាជួយយកក្មួយស្រីមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តផង ភ្លឹក២ដងរស់ឡើងវិញ អត់លទ្ធភាពមកព្យាបាលនៅឯពេទ្យខេត្តដោយសារជម្ងឺប្រចាំកាយ

កំពង់ឆ្នាំង: សូមអំពាវនាវចំពោះថ្នាក់ដឹកនាំសប្បុរសជននានា មេត្តាជួយយកក្មួយស្រីរូបនេះ មកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តផង ដើម្បីបានរស់រានមានជីវិតមើលថែទាំកូនតូចបន្តទៀត។

ស្ត្រីម្នាក់ មានជំងឺក្រពះពោះវៀន ឈ្មោះ ចត ឆេងលី អាយុ២៥ រស់ភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ធ្លាក់ខ្លួនឈឺ២ខែ ព្យាបាលនៅពេទ្យឯងជនក្នុងឃុំ តែមិនស្រាកស្រាន្ត រហូតភ្លេច ២ដង មានប្តី ឈ្មោះ លន សុឡា ជាកម្មករសំណង់ នៅប៉ោយប៉ែត មានកូន២ ស្រី១ កូនបងអាយុ៤ ឆ្នាំ កូនស្រីអាយុ២ខួប កន្លងមកអាជ្ញាធរភូមិ ឃុំ បានជួយបឋមនៅម្ហូបអាហារមួយចំនួនខ្លះដែរ។ 

សូមបញ្ជាក់ថា ស្ត្រីរូបនេះបានភ្លឹក២ដងហើយ រហូតដល់ក្រុមគ្រួសាររៀបចំនិមន្តព្រះសង្ឃ និងប្រដាប់ប្រដាធ្វើបុណ្យជាស្រេច  ប៉ុន្តែដឹងខ្លួនវិញ ហើយងើបក៍មិនរួច ដើរក៍មិនរួច ស្ថានភាពជំងឺក៏នៅតែធ្ងន់ធ្ងរ គាត់មិនមានទីលំនៅក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូកទេ ដោយសារតែទៅរស់នៅជាមួយប្ដី ដើរស៉ីឈ្នួលគេនៅឯប៉ោយប៉ែត  ប៉ុន្តែពួកគាត់ទាំងប្ដីប្រពន្ធមានប័ណ្ណបោះឆ្នោត នៅក្នុងភូមិភូមិថ្នល់ឈើទាល  ហើយពេលឈឺ ត្រូវបានឪពុកយកមកព្យាបាលនៅឯភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ដោយអស់លទ្ធភាពហើយ ។