មុខសញ្ញាចោរលួចគោយ៉ាងសកម្មពីស្រុកជើងព្រៃខេត្តកំពង់ចាមបង្រ្កាបដោយសមត្ថកិច្ចស្រុកសន្ទុកខេត្តកំពង់ធំ

(កំពង់ធំ)÷កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការដឹកនាំ របស់ ឯកឧត្តម​​​​​  ឧត្តមសេនីយ៏ទោ. ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ. និងមានការសម្របសម្រួលពី ​ឯកឧត្តម​ ស៉ិន វិរះ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ លោកឡង គីសឹងអភិបាលស្រុកសន្ទុកបានដឹកនាំកម្លាំង អធិការដ្ឋាននគរបាលស្រុក សន្ទុក​  សហការ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបង្ក្រាបករណីលួចគោយ៉ាងសកម្មដែលលួចកាលពីថ្ងៃទី ១៣. ខែកញ្ញា ២០២១នៅភូមិសាស្រ្ក ភូមិ ត្រពាំងស្លា ឃុំសំពងជ័យ  ស្រុកជើងព្រៃ ខេត្តកំពង់ចាម​ ដោយឃាត់បានមុខសញ្ញាសកម្មចំនួន ០២នាក់÷

     ១. ឈ្មោះ​ ឌី វ៉ុន​​ ផេទប្រុស​​  អាយុ ៣៧​ ឆ្នាំ. ធ្វើការឃាត់ខ្លួននៅភូមិ សែនសេរីមង្គល ឃុំក្រយា​  ស្រុកសន្ទុក ខេត្តកំពង់ធំ​ ( ជាមុខសញ្ញា សកម្ម )នឹងមានលាក់អាវុធខុសច្បាប់ចំនួន១ដើមគ្រាប់ចំនួន ១៥ គ្រាប់។

      ២. ឈ្មោះ. ម៉ៅ លីម​  ភេទប្រុស​​  អាយុ​ ៤២ឆ្នាំ ធ្វើការឃាត់ខ្លួននៅភូមិ លាវ​  ឃុំក្រវ៉ា​   ស្រុកសន្ទុក  ខេត្តកំពង់ធំ.  និងគោធំ ចំនួន​ ០២​ ក្បាល​ ដែលលួចបន្លំចិញ្ចឹមជាមួយគោអ្នកស្រុកចំនួន៨ក្បាលទៀត។

     បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូនទៅអធិការនគរបាលស្រុកជើងព្រៃខេត្តកំពង់ចាមដើម្បីកសាងនីតិវិធីបន្តតាមផ្លូវច្បាប់។ សូមបងប្អូនប្រជាពលរដ្ឋដែលមានសត្វគោក្របីទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះបច្ចុប្បន្ននេះសំបូរទៅដោយចោរលួចសត្វគោក្របីគ្រប់រូបភាព ដូច្នេះហើយត្រូវមានការតាមដានជាប្រចាំរាល់សត្វរបស់ខ្លួន។