នយោបាយឈ្នះឈ្នះ និងម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោហ៊ុនសែន រដ្ឋបាលឃុំគគីធំ ចូលរួមកសាងបាននូវសមិទ្ធផលនានាជាច្រើន និងមានផែនការបន្តសម្រាប់អាណត្តិក្រោយៗនេះ

(កំពង់ធំ)÷ កន្លងទៅថ្មីៗនេះរដ្ឋបាលភូមិគគីរធំ ដឹកនាំដោយលោក ស្វាយ ថន ជាមេឃុំគគីធំ ស្រុកបារាយណ៍ខេត្តកំពង់ធំបានមានប្រសាសន៍ថា សព្វថ្ងៃភាពរីកចម្រើននៅក្នុងឃុំគគីរធំគឺដោយសារបងប្អូនប្រជាពលរដ្ឋមួយចំនួន ច្រើនប្រកបមុខរបរកសិកម្ម ពិសេសធ្វើស្រែ ចំការជាច្រើន ធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋមានការរីកចំរើនជាលំដាប់ ។

      

       ជាមួយគ្នានេះផងដែរ លោកមេឃុំបានបញ្ជាក់ថា លោកបានដឹកនាំនៅឃុំគគីរធំតាំងពីឆ្នាំ១៩៧៩រហូតដល់បច្ចុប្បន្ន នៅក្នុងរយៈពេលជាង០៤ឆ្នាំចុងក្រោយនេះដែលលោកជាប់ឆ្នោតជាមេឃុំ ក្រោមការដឹកនាំរបស់ដ៏ត្រឹមត្រូវសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឃើញថាឃុំគគីរធំមានការរីកចម្រើនគ្រប់ផ្នែកគ្រប់វិស័យ។  តាមជាក់ស្តែងនៅក្នុងភូមិសាស្ត្រឃុំគគីធំមានភូមិចំនួន០៩

ភូមិសាស្រ្តខាងកើតជាប់ភូមិដងក្ដា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ខាងត្បូងជាប់ភូមិស្ពឺឃុំល្វា ឃុំតាប្រុកស្រុកចំការលើ ខេត្តកំពង់ចាម។ ខាងជើងជាប់ឃុំបាក់ស្នា ឃុំ ក្រវ៉ាស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ខាងលិចជាប់ភូមិឈូកខ្សាច់ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

     តាមស្ថិតិរបស់រដ្ឋបាលឃុំគគីធំ មានបងប្អូនប្រជាពលរដ្ឋរស់នៅចំនួន២២៣៧គ្រួសារ មានប្រជាពលរដ្ឋសរុបចំនួន៩៧៦៨នាក់ ស្រីចំនួន៤៩៦២នាក់ ដីស្រែចំនួន៤៧៥០ហិចតា ដីចំការចំនួន៧០២៨ហិតា។បន្តមកទៀតលោកក៏បាន ដឹកនាំកសាងផ្លូវក្រាលគ្រួសក្រហមបានចំនួន១៧៥០ម៉ត្រផ្លូវ ចាក់កៅស៊ូតភ្ជាប់ពីឃុំក្រវ៉ាមកឃុំគគីរធំបានចំនួន៨០០០ម៉ែត្រ។ សមិទ្ធផលផ្សេងៗទៀតដូចជាសាលារៀនមន្ទីរសុខភាព…។ល។

       ដោយឡែកបញ្ហាជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រឃុំគគីរធំមានអ្នកឆ្លងជំងឺកូវិត-១៩ ចំនួន២០នាក់ស្រី៧នាក់ហើយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទាំងមូលបានស្ម័គ្រចិត្តវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មនុស្សពេញវ័យ បានចំនួន៥២៤០នាក់យុវវ័យអាយុ១២ឆ្នាំដល់១៧ឆ្នាំ បានចំនួន១៦៦៩នាក់។

       ជាចុងក្រោយលោក ស្វាយ ថន សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលលោកបានខិតខំលះបង់កម្លាំងកាយចិត្ត ដើម្បីស្វែងរកថ្នាំការពារកូវិត១៩ជូនប្រជាពលរដ្ឋទាំងព្រះរាជាណាចក្រកម្ពុជា។

       សូមអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រក្សានៅ(៣កុំ ៣ការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសា រនិងសង្គមជាតិទាំងមូល ព្រមទាំងចូលរួមច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា។ សម្រាប់ផែនការចុងក្រោយរបស់រដ្ឋបាលឃុំគគីធំគឺអភិវឌ្ឍផ្លូវកៅស៊ូប្រវែង១០គីឡូម៉ែត្រ ផ្លូវក្រាលគ្រួសក្រហមប្រវែងប្រាំមួយគីឡូម៉ែត្រថែមទៀតក្នុងការឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅអាណត្តិក្រោយនេះ។