លោកជំទាវ បាន ស្រីមុំ ផ្ញើរសារអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចទទួលបាន «មេដាយសហប្រធានកិច្ចប្រជុំសន្តិភាពពិភពលោក២០២១»

(ប៉ៃលិន)÷នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានផ្ញើសារអបអរសាទរ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ជាមួយជនរួមជាតិកម្ពុជានៅទូទាំងប្រទេស ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាន «មេដាយសហប្រធាន កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២១» ពីមហាសន្និបាតនៃក្តីសង្ឃឹម លើកទី៧ ក្រោមប្រធានបទស្ដីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកជំទាវ បាន ស្រីមុំ បានចាត់ទុកថា ការទទួលបាននូវគ្រឿងឥស្សរិយយស ប្រកបដោយគុណតម្លៃជាសកល និងពោរពេញដោយអត្ថន័យដ៏ជ្រាលជ្រៅនេះ ពិតជាសក្តិសមទៅនឹងគុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានតស៊ូប្ដូរផ្តាច់ និងលះបង់កម្លាំងកាយ ព្រមទាំងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិ និងប្រជាជន នាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ ដ៏ស័ក្តិសិទ្ធិ។ជាមួយគ្នានេះលោកជំទាវអភិបាលខេត្តប៉ៃលិន
សូមសម្តែងនូវការកោតសរសើរ ដ៏ស្មោះស្ម័គ្រចំពោះគំរូវីរភាពដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយការប្តេជ្ញាចិត្តដ៏អង់អាចមោះមុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានជំនះរាល់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ការពារបានយ៉ាងរឹងមាំនូវឯកភាពជាតិ អធិបតិយ្យ និងបូរណភាពទឹកដី ព្រមទាំងកសាងនូវទំនាក់ទំនងដ៏ល្អជាមួយបណ្តាប្រទេសជាមិត្តក្នុងតំបន់ និងលើសកលលោក រួមចំណែកលើកស្ទួយកិត្យានុភាពជាតិកាន់តែលេចធ្លោរថែមទៀត លើឆាកអន្តរជាតិ៕