ខេត្តព្រះវិហារ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនកុមារអាយុ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ.!

0

ព្រះវិហារ៖ លោកប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីត-១៩ថ្នាក់ខេត្ត បានអញ្ជើញចូលរួមជាអធិបតីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនកុមារអាយុ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅក្នុងបរិវេណសាលាខេត្ត​ព្រះវិហារ នាថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។

លោកប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា តាំងនាមប្រជាពលរដ្ធ មាតា បិតា ឬអាណាព្យាបាល របស់កុមារពិតជាមានក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី នៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងប្រឆាំង និងជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ សម្រាប់ចាក់ជូនកុមារ ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដែលចាប់ដំណើរការចាក់នៅទូទាំងខេត្តព្រះវិហារ សរុបរួមមានចំនួន ៣២៥៦៣នាក់។

លោកប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវទៅដល់ មាតា បិតា ឬ អាណាព្យាបាលកុមារដែលមានអាយុគ្រប់គ្រាន់ នឹងទទួលបានការចាក់វ៉ាក់សាំងទាំងអស់ ត្រូវនាំកូនៗមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពសាំប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩។ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ​ សួនលីណា