ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការផ្អាកដំណើរការថ្នាក់រៀនចំនួន១៥ នៅក្នុងសាលាចំនួន៥ ក្នុងរយៈពេល១៤ថ្ងៃជាបណ្តោះអាសន្ន នៅរាធានីភ្នំពេញ

0

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ បានចេញសេចក្តីសម្រេច ពីការផ្អាកដំណើរការថ្នាក់រៀនចំនួន១៥ថ្នាក់ នៅក្នុងសាលារៀនចំនួន៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ក្នុងរយៈពេល១៤ថ្ងៃ និងត្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ទៅធ្វើចត្តាឡីស័ក ក្រោយមានការពាក់ព័ន្ធជំងឺកូវីដ១៩។

ក្រសួងអប់រំបានបញ្ជាក់ថា ក្រសួងបានសម្រេចផ្អាកដំណើរការថ្នាក់រៀន នៅតាមគ្រឹះស្ថានសិក្សាទាំង៥ គឺ ១- វិទ្យាល័យ ហ៊ុន សែន ពញាពន់ ផ្អាកថ្នាក់ទី៩B, ២- វិទ្យាល័យ បឹងប្រិយ៍ ផ្អាកថ្នាក់ទី១២A1, ៩C1, និង ៩D១, ៣- វិទ្យាល័យបឹងធំ ផ្អាកថ្នាក់ទី ៧A2, ៤- វិទ្យាល័យ វត្តភ្នំ ផ្អាកថ្នាក់ទី៩H2 ៩D2 ៩B2 ៩B1 ៩H2 ១២C2 ១២C1 ១២B2 ១២ H2 និង ៥- វិទ្យាល័យវត្តកោះ ផ្អាកថ្នាក់ទី៧F ។

ក្រសួងអបរំបានបញ្ជាក់ទៀតថា ចំពោះថ្នាក់ដទៃទៀត ត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែ ត្រូវបន្តរិតត្បិតការចេញលេង ត្រូវបន្តពាក់ម៉ាស និងត្រូវលាងដៃជាប្រចាំ ,មិនអនុញ្ញាតឲ្យមានការទាក់ទងពីសិស្សថ្នាក់១ ទៅថ្នាក់១ទៀត និងមិនអនុញ្ញាតឱ្យមានការជួបជុំ ឬប្រជុំក្រៅពីការសិក្សាក្នុងសាលារៀនឡើយ ៕