សមត្ថកិច្ច អ.ហ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធក្នុងករណីក្នុងករណីលួចរថយន្ដ និងរំលោភ លេីទំនុកចិត្ត

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពី លោក ឧត្ដម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ អ.ហ ខេត្តកំពង់ឆ្នាំង និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តមអុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងអធិការនគរ បាលស្រុកពញាឮ ខេត្តកណ្ដាល ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធក្នុងករណីក្នុង ករណីលួចរថយន្ដ និងរំលោភ លេីទំនុកចិត្ត ។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងយោងបទល្មេីសជាក់ស្ដែង និងពាក្យ បណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ប៊ុត កាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល ។

ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩:៣០នាទី ស្ថិត នៅត្រង់ចំណុចភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្ដាល ពាក់ព័ន្ធក្នុងករណីលួចរថយន្ដ និងរំលោភលេីទំនុកចិត្តប្រព្រឹត្តិ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១:៣០នាទី។

ជនសង្ស័យ ឈ្មោះ យី យុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកបេីកបររថយន្ដរស់នៅភូមិវាលស្បូវ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន÷ រថយន្តចំនួន០១គ្រឿងម៉ាក Nissan(ចង្កូតស្ដាំ) ពាក់ស្លាកលេខPP-2140 ពណ៌ស្វាយ ,ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក NoKiaពណ៌ខៀវ។

បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានការិយាល័យជំនាញធ្វេីតេស្ដរកសារធាតុញៀនលទ្ធផល(វិជ្ជមាន) និងបានយកទៅធ្វើតេស្តរកកូវីដ១៩ លទ្ធផល (អវិជ្ជមាន) និងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី។ ឯរថយន្តត្រូវបានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា បានធ្វេីឯកសារប្រគល់ទទួលឲ្យជនរងគ្រោះវិញ៕