នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបុរសចិត្តកំណាចម្នាក់ ចាប់ក្មួយស្រីសាច់ថ្លៃក្នុងវ័យ ១៦ឆ្នាំ រំលោភសេពសន្ថវៈ តែការបង្ខំផ្លូវភេទនោះ មិនបានសម្រេចបំណងនោះទេ

0

រាជធានីភ្នំពេញ៖ យុវតីវ័យ១៦ឆ្នាំម្នាក់ ត្រូវបានឪពុកមាសាច់ថ្លៃ បង្ខំចាប់រំលោភផ្លូវភេទ តែមិនបានសមដូចបំណងនោះទេ និងកម្លាំងនគរបាលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចុះឃាត់ខ្លួនភ្លាមៗ ដែលហេតុការណ៍នោះ បានកើតឡើងកាលពីម៉ោង៥ និង៣០នាទី ព្រលប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១ នៅចំណុចផ្ទះជួល១កន្លែង ស្ថិតក្នុងក្រុម៨ ផ្លូវលេខ៦០ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ  ។

អធិការនគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ​បានឲ្យដឹងថា យុវតីរងគ្រោះ មានវ័យ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិ ឃុំខាងលើ ។ ចំណែក ជនសង្ស័យ ឈ្មោះ យឿន ជា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខែ្មរ ត្រូចជាពូសាច់ថ្លៃ រស់នៅផ្ទះជួលជាមួយយុវតីរងគ្រោះ មុខរបរមិនពិតប្រាកដ មានសារធាតុញៀន និងអវិជ្ជមានកូវីដ-១៩ ។ សមត្ថកិច្ចដកហូតបានកាំបិតបុ័ងតោ ១ និងទួណឺវីស ១ ផងដែរ។

លោកអធិការបានបន្តទៀតថា នៅមុនពេលកើតហេតុចាប់រំលោភ យុវតីរងគ្រោះកំពុងដេកនៅក្នុងបន្ទប់ជួលជាន់ឡៅតឿ ខណៈនោះ ឃើញឱកាសល្អ ជនសង្ស័យដែលត្រូវជាពូសាច់ថៃ្ល បានទាញទា្វរចាក់សោរ រួចឡើងទៅចាប់ជនរងគ្រោះរំលោភ និងបានយកកាំបិតបុ័ងតោ មកគំរាមជនរងគ្រោះមិនឲ្យស្រែក តែត្រូវជនរងគ្រោះចាប់កាំបិតបានប្រតាយប្រតប់គ្នា ធ្វើឲ្យជនសង្ស័យខឹង ក៏បានវាយ និងចាប់ហែកខោជនរងគ្រោះ ហៀបនឹងធ្វើសកម្មភាពបង្ខំរំលោភ តែមិនបានសម្រេចនោះទេ ព្រោះជនរងគ្រោះបានស្រែកឲ្យគេជួយ ផ្អើលដល់អ្នកជិតខាង និងបានប្តឹងសមត្ថកិច្ច មកជួយធ្វើអន្តរាគមន៍ ដោយធាក់ទ្វារចូលទៅចាប់ជនសង្ស័យ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ១ ដើម្បីសាកសួរ និងចងក្រងសំណុំឯកសារ ចាត់ការតាមនីតិវិធីច្បាប់ ៕