លោកជំទាវ បាន ស្រីមុំ ជំរុញដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវបន្តរក្សាបាននូវភាពឈ្នះរបស់យើងឲ្យបានគង់វង្ស តាមរយៈការយកចិត្តទុកដាក់ខ្ពស់

0

ខេត្តប៉ៃលិន៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់គណះកម្មាធិការរៀបចំការបោះឆ្នោត ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានជំរុញដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ ត្រូវបន្តរក្សាបាននូវភាពឈ្នះរបស់យើងឲ្យបានគង់វង្ស តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋ។

លោកជំទាវ បាន ស្រីមុំ មានសប្រសាសន៍ទៀតថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយ ឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើឱ្យ ប្រទេសជាតិមានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានរីកដុះដាលឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសការអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជំរៅពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ គឺយកចិត្តទុកដាក់បំរើ និងផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាជន ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

លោកជំទាវប្រធាន បានមានប្រសាសន៍ផ្តាំផ្ញើដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត តាមផែននីមួយៗទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវមានស្មារតីសាមគ្គីភាពឯកភាព ហើយត្រូវពិនិត្យតាមដានការរស់នៅ និងយល់ដឹងពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានឱ្យបានជាប់ជាប្រចាំ ហើយត្រូវបង្កើនសមត្ថភាពលទ្ធភាពសុខភាព និងប្រជាប្រិយភាពដែលជាគោលការសំខាន់ របស់យុវជនគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានជំរុញដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ ត្រូវបន្តរក្សាបាននូវភាពឈ្នះរបស់យើង ឲ្យបានគង់វង្ស តាមរយៈការយក ចិត្តទុកដាក់ខ្ពស់លើការងារដែលខ្លួនទទួលខុសត្រូវ ជាពិសេសត្រូវអនុវត្តឱ្យបានតាមសេចក្តីសម្រេចស្តីពី «ផែនការរួម ឆ្ពោះ ទៅកាន់ការបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» ប្រកបដោយភាព ជោគជ័យ ហើយ ជាមួយគ្នា នេះ ដែរ ត្រូវសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូន ប្រជាពលរដ្ឋ ឱ្យចូលរួម អនុវត្តន៍ តាមការ ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពារ របស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ ៣កុំ៕