ជនសង្ស័យ០១នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការ នៃស្នការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ចុះបង្រ្កាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន  ឃាត់ខ្លួនជនសង្ស័យ០១នាក់ ។

ការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី នៅចំណុចចំណុចភូមិច្រកស្ដេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក  ហ៊ុល វាសនា ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀនបានអង្គភាពសារព័ត៌មានយើងដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ អ៊ូង សុភ័ស្ដ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិច្រកស្ដេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ  និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន។

 លោកវរសេនីយ៍ឯក  ហ៊ុល វាសនា  បានឲ្យដឹងទៀតថាក្នុងការបង្ក្រាបចាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនចំនួន០៤កញ្ចប់, ទូរស័ព្ទ០១គ្រឿង,  កាំភ្លើងកែឆ្នៃ ចំនួន០១ដើម សម្ភារៈវិចខ្ចប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ក្រោយចាប់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕